យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពី វេលាម៉ោងប្រហែល ៧យប់ ថ្ងៃទី១២ ខែ មករា ឆ្នាំ២០១២ នៅក្នុងហាងផឹកស៊ីមួយ កន្លែង ឈ្មោះ តាប្រុញ គេសង្កេតឃើញ ភ្ញៀវជាច្រើន បានរត់ប្រសេចប្រសាច ចេញ ពីហាង បន្ទាប់ពីបុរសម្នាក់ ដែលគេដឹងថា ជាមន្ដ្រីអង្គរក្ស បានដកកាំភ្លើងខ្លីមួយដើម ម៉ាក CZ ៩៨ បាញ់មួយគ្រាប់ ដោយសារ តែខឹងស្រីស្នេហ៍របស់ខ្លួន ដែលកំពុងផឹកស៊ី ជាមួយនិយាយឌឺឱ្យបាញ់ បន្ទាប់ពីពួកគេ បានឈ្លោះប្រកែកគ្នា ក្នុងរឿងអ្វីមួយនោះ។ តែទោះជាយ៉ាងណា មន្ដ្រីជាអង្គរក្ស បង្កការផ្ទុះអាវុធយ៉ាងអនា ធិបតេយ្យខាងលើនេះ ត្រូវបានសមត្ថកិច្ច មូលដ្ឋានឃាត់ខ្លួនបានភ្លាមៗ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនបង្ក រូបនេះ ឈ្មោះ អ៊ុក វណ្ណាត អាយុ ៣៦ឆ្នាំ ជាមន្ដ្រីអង្គរក្ស រស់នៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ។ ប្រភពព័ត៌មានបានបន្ដថា មុន ពេលកើតហេតុ គេឃើញជនបង្កខាងលើជិះ ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ខ.ម មួយគ្រឿង ជាមួយស្រីស្នេហ៍ និងមិត្ដភ័ក្ដិ មួយចំនួនទៀត នៅហាងផឹកស៊ីខាងលើ ។ ខណៈដែលគេពួកគេ កំពុងផឹកស៊ីនោះ មិន ដឹងជាគូស្នេហ៍ទាំងពីរ ឈ្លោះគ្នាដោយសារ រឿងអ្វី ក៏ជនបង្ករូបនេះបានដកកាំភ្លើងបាញ់ មួយគ្រាប់ផ្អើលពេញហាង ដោយសារខឹង ស្រីស្នេហ៍របស់ខ្លួន និយាយឌឺឱ្យបាញ់ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ក្រោយពីការឃាត់ ខ្លួន ជនបង្ករូបនេះ សមត្ថកិច្ចមូលដ្ឋានបាន ប្រគល់ជូនខាងកងរាជអាវុធហត្ថ ដើម្បី ប្រដៅ និងអប់រំ រួចហើយប្រគល់ជូនឱ្យអង្គ ភាពរបស់គេវិញ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.