ក្រៅពីការថែស្បែក អោយស្អាតផូរផង់សព្វរាងកាយ ការថែរក្សា ត្រគាកអោយស្អាត ធំមូលក្លំ ក៏ជួយលើកសំរស់ស្រ្តីមិនតិចទេ ពិសេស ធ្វើអោយបុរសៗលួចក្នាញ់ស្រលាញ់ពេញចិត្ត
នៅពេលសម្លឹងមមើលរាងពីក្រោយ ... ។១-ហាត់ប្រាណជាប្រចាំ ដោយការរត់រាំអ៊ែរ៉ូប៊ិក ឬធ្វើលំហាត់តាមផ្នែកផ្សេងៗ របស់រាងកាយ ។ ល ។ ព្រោះវាជាវិធីមួយ ធ្វើអោយត្រគាកស្អាតនិងណែនតឹងស្អាត
ឡើង ។ អ្នកដែលធាត់ឬស្គម អាចប្រើប្រាស់វិធីនេះបានដូចគ្នា ។
២-ទទួលទានអាហារ អោយគ្រប់៣ពេល និងជ្រើសរើសទទួលទានអាហារ ដែលមានគុណប្រយោជន៍ចំពោះរាងកាយច្រើនជាងការទទួលទានតាមចិត្តខ្លួនឯង ។ កាត់បន្ថយអាហារ ប្រភេទផ្រល់ថាមពលខ្ពស់ និងអាហាររសជាតិចាស់ ផ្អែមខ្លាំង ខ្លាញ់ច្រើន និងគួរពិសារទឹកដោះគោដែលគ្មានខ្លាញ់ប៊័រ ។
៣-ម៉ាស្សាជើង ភ្លៅ ផ្នែកខាងលើ ផ្នែកខាងមុខ និងក្រោយ ជាពិសេស ចំណុច តភ្ជាប់របស់គូទចុះមកក្រោម ។ ក្រៅពីនេះ ការម៉ាស្សា ជាការជួយជំរុញលំហូរចរន្តឈាម រួមទាំងកម្ចាត់វត្ថុពិសពុលកាកសំណល់ និងខ្លាញ់ដែលស្តុកគរទុក នៅក្រោមស្បែកផងដែរ ហើយគួរម៉ាស្សា ដោយក្រែមដែលប្រើសម្រាប់កម្ចាត់ខ្លាញ់នៅក្រោមស្បែកជាប្រចាំ ប្រសិន បើផ្អាកឬឈប់នោះ វានឹងពុំមានប្រសិទ្ធភាពទេ ។
៤-ការខាត់ស្បែក ជួយអោយការប្រេះស្រកាស្នាមជាំខ្មៅ ចែងថ្ងៃ កន្ទួលក្រហម និង ភាពក្រិនក្រោះរបស់ស្បែករលាយអស់ ។ ចូរធ្វើជាប្រចាំទើបវាមានប្រសិទ្ធភាព ។
៥-រកសម្ភារបន្ថែម ដោយប្រើឈុតទ្រាប់ ដើម្បីជួយសាងបុគ្គលិកលក្ខណៈល្អ និង រំលេចរូបរាងដល់អ្នក អោយមើលទៅមានរាងស្វែលជាងមុន មិនថាជាសុដន់ ចង្កេះក្បាល ពោះឬត្រគាកនោះទេ ។
វិធីកម្ចាត់ខ្លាញ់បរិវេណត្រគាក
ព្យាយាមជ្រើសរើសទទួលទានអាហារសមុទ្រអោយបានច្រើន ។
ពិសាទឹក អោយបានមួយថ្ងៃ៨កែវ ។
បរិភោគស្ពៃក្តោប និងចេក រាល់ពេល ។
ឧស្សាហ៍ហាត់ប្រាណ អោយចេញញើសខ្លះ ... ។
ព្យាយាមជំរុញលំហូរចរន្តឈាម នៅត្រង់ភ្លៅ ដោយការម៉ាស្សា ដោយកន្សែង ដៃជ្រលក់ទឹកក្តៅឧណ្ហៗអោយសើម ឬហ្វឹកហាត់ដេកដង្ហើមវែងៗ បែបយោគៈ (Yoga) ទើបទទួលលទ្ធផលគួរជាទីពេញចិត្ត ៕
ទស្សនាវដ្ដី សម្រស់ស្រ្តី
ឆ្នាំទី០១ ច្បាប់ទី ០៥ ប្រចាំថ្ងៃទី ០៧ កញ្ញា ០៦ តុលា ឆ្នាំ ២០០៦
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.