បើសក់របស់អ្នក ជ្រុះច្រើនជាង១០០សរសៃ ក្នុងមួយថ្ងៃ ឬ សក់ដេលដុះថ្មី មានលក្ខណៈស្តើងជាងមុន ឬជ្រុះមួយដុំៗត្រង់កន្លែង ណាមួយនោះ ចាត់ទុកថា អ្នកមានបញ្ហាជ្រុះសក់ហើយ ។
តែបើសរសៃសក់ជ្រុះ ពី៥០-១០០សរសៃ ដោយសារសិតសក់ ឬកក់សក់ក្នុងពេលមួយថ្ងៃ នោះ សូមកុំអាលព្រួយ ព្រោះនោះជាការជ្រុះបែបធម្មតារបស់សក់ ... ។មូលហេតុនៃការជ្រុះសក់
មូលហេតុនៃការជ្រុះសក់ គឺកផតពីសរសៃសក់យើងឈប់លូតលាស់ភ្លាមៗ ទើបវាជ្រុះច្រើនជាងធម្មតា ។ មូលហេតុសំខាន់ មកពីការប្រើគ្រឿងសម្អាង និងថែមទាំ សក់មិនត្រឹមត្រូវ ដូចជាប្រើសារធាតុគីមីច្រើនពេក ទាំងការផ្លុំសក់ ប្តូរពណ៌សក់ រលាសក់ ឬអ៊ុតដក់ ដែលវានាំអោយសរសៃសក់មិនរឹងមាំនិងងាយបាក់ ។ ក្រៅពីនេះ ការចង់សក់ តឹងណែនគ្រប់ពេលវេលា ដូចជាក្រងជាកន្ទុយសេះ ឬក្រងសក់ក៏ជាមូលហេតុម្យ៉ាងដែរ ។
ការសិតសក់ញឹកញាប់ពេក ក៏ជាមូលហេតុនាំអោយសក់បាក់បានដែរ ជាពិសេស នៅពេលសក់សើមព្រោះវាផុយស្រួយជាងសរសៃសក់ស្ងួត ។ ដូច្នេះការជូតសម្អាត សរសៃសក់ខ្លាំង ដោយកន្សែងពោះគោឬសិតសក់ខណៈសក់នៅសើម ក៏អាចបំផ្លាញ សុខភាពសរសៃសក់ដូចគ្នា ។
សក់ជ្រុះដោយារពន្ធុកម្ម (តំណពូជ) ជាមូលហេតុដែលងាយជួបប្រទះបំផុត ហើយសក់អាចជ្រុះបានតាំងពីនៅវ័យជំទង់ ដេលពិបាកនឹងថែទាំឬព្យាបាលណាស់ ។ ដូច្នេះគួរទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាល ទើបល្អបំផុត ។ សក់ជ្រុះដោយការតប់ប្រមល់ គឺវាជ្រុះជាដុំៗ លុះពេលលែងតប់ប្រមល់ទៅវាអាច បាត់វិញ។
សក់ជ្រុះដោយជំងឺ ដូចជាជំងឺក្រពេញទីរ៉ូអ៊ីដ (Thyroiditis) ឬកង្វះជីវជាតិអាហារ ជំពូកខ្លះ ជាពិសេសប្រូតេអ៊ីន និងជីវជាតិដែក ដែលជាជីវជាតិសំខាន់សម្រាប់ការ លូតលាស់របស់សរសៃសក់ ។
សក់ជ្រុះពីការប្រើថ្នាំប្រភេទខ្លះ មានថ្នាំព្យាបាលរោគសន្លាក់ ថ្នាំព្យបាលព្រួយចិត្ត ថ្នាំសម្រាប់អ្នកជំងឺបេះដូង និងជំងឺលើសឈាម ថ្នាំពន្យារកំណើតប្រភេទខ្លះ ព្រមទាំង ការទទួលជីវជាតិវីតាមីន A ច្រើនលើសសេចក្តីត្រូវការរបស់រាងកាយ ។
សក់ជ្រុះដោយសារមេរោគផ្សិត ដែលធ្វើអោយស្បែកក្បាលពុកផុយ រលាករហូត សរសៃសក់ជ្រុះ ហើយជាអាការដេលអាចឆ្លងរាលដាលបានដោយងាយដូច្នេះគួរប្រញាប់ ព្យាបាលអោយឆាប់ជាសះស្បើយ ។
វិធីព្យាបាលបញ្ហាជ្រុះសក់
ដំបូង អ្នកត្រូវសង្កេតមើលអាការសក់ជ្រុះរបស់ខ្លួនឯងអោយច្បាស់សិនថា តើអ្នកពិតជាមានជ្រុះសក់បិតមែនឬអត់ ? ឬគ្រាន់តែជាការភ័យព្រួយដោយខ្លួនឯង ? បន្ទាប់ពីដឹងច្បាស់ថា អ្នកពិតជាមានបញ្ហាជ្រុះសក់មែននោះ អ្នកត្រូវសង្កេតមើលវាអោយ បានដិតដល់ព្រមទាំងរាប់ចំនួនសរសៃសក់ដែលជ្រុះក្នុងមួយថ្ងៃៗផងដែរ ។ កុំភ្លេចសង្កេត លក្ខណៈសរសៃសក់ដេលជ្រុះមក ថាជាសក់ដែលដាច់ពាក់កណ្តាលឬអត់ ឬមួយជា សរសៃសក់តូចឆ្មារ ។
ក្រៅពីនេះ អ្នកត្រូវនឹងគិតពីអាការជ្រុះសក់របស់អ្នកមើលសិនថា រយៈពេល កន្លងមកនេះមានមូលហេតុដែលអាចនាំអោយសក់ជ្រុះដែរឬអត់អ្នកប្រើផលិតផលអ្វី ដោយរបៀបណា? ឬអ្នកកំពុងលេបថ្នាំអ្វីទេ ? ដើម្បីងាយស្រួលវិនិច្ឆ័យ ពីមូលហេតុនៃ ការជ្រុះសក់បានត្រឹមត្រូវ ។
ដូច្នេះដើម្បីសុវត្ថិភាព និងព្យាបាលបញ្ហាសក់ជ្រុះអោយឆាប់ជាសះស្បើយនោះ អ្នកគួរទៅពិគ្រោះនឹងអ្នកជំនាញ រកមូលហេតុអោយបានលាក់ ដើម្បីទទួលការព្យាបាល ត្រឹមត្រូវ មុនពេលដែលសក់ដ៏ស្រស់ស្អាតរបស់អ្នក ត្រូវរងការខូចខាតធ្ងន់ធ្ងរជាងនេះ ៕
ទស្សនាវដ្ដី សម្រស់ស្រ្តី
ឆ្នាំទី០១ ច្បាប់ទី ០៥ ប្រចាំថ្ងៃទី ០៧ កញ្ញា ០៦ តុលា ឆ្នាំ ២០០៦
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.