ហោរាសាស្រ្តថៃ្ងអង្គារ៏ទី៣១ខែមករាឆ្នំា២០១២

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • ជូត
    រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត កិច្ចការងាររកស៊ីបានផ្តល់ផលអោយលោកអ្នក
    យ៉ាងរលូន និងមានចំនូលហូរចូលគួរសមផងដែរ។ ថៃ្ងនេះលោកអ្នកមិន
    ត្រូវខ្ជិលច្រអូស ឡើងប្រយ័ត្នខូចការណ៏ធំ។
    ឆ្លូវ
    រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង រាល់ការងារដែលលោកអ្នកត្រៀមនឹង
    សំរេចធើ្វទៅ អាចមានមនុស្សមកចំាបង្ខូចការណ៏ ជាហេតុធើ្វអោយ
    លោកអ្នកខឹង កើតជាកំហឹង ដូច្នេះលោកអ្នកមិនគួរណាស់មានកំហឹង
    បែបនោះឡើយ ចូលធើ្វចិត្តអោយត្រជាក់ និងដោះស្រាយដោយ
    សន្តិវិធី។
    ខាល
    រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកដែលបានត្រៀមនឹងបង្កើតមុខរបរ
    ថី្ម អាចនឹងត្រូវមនុស្សមកចំាជួយជ្រែមជ្រែង និងឈានទៅដល់ភាពជោគជ័យ
    ផងដែរ។ ចំនែករឿងស្នេហាវិញ មានភាពសិទ្ធស្នាល។
    ថោះ
    រាសីថៃ្ងនេះល្អជាបង្គួរ លោកអ្នកអាចធើ្វដំនើរទៅកាន់ផ្លូវឆ្ងាយ យ៉ាងសប្បាយ
    រីករាយមិនតែប៉ុណ្ណោះលោកអ្នកអាចស្វែងរកនូវ អារម្មណ៏ថី្ម មួយបែបទៀតនៅ
    ដែលលោកអ្នកបានទៅកាន់ពិភពនៃធម្មជាតិ។ ថៃ្ងនេះបើលោកអ្នកមិនទាន់មាន
    គួរទេ អាចរកឃើញម្ចាស់ដួងជិវិតហើយ។

    រោង
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវសំរេចចិត្តធើ្វអី្វដោយខ្លូនឯង
    នោះទេ ចូលចេះពិភាក្សាជាមួយនឹងក្រុមគ្រួសារ ទើបល្អ។ 
    ចំនែកឯរឿងស្នេហាវិញ មានភាពសោកសៅ។
    ម្សាញ់
    រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតថៃ្ងនេះលោកអ្នកពុំចាំបាច់បញ្ជេញកំលំាងច្រើន
    ពេកនោះទេ ក៏ទទួលបានលាភសការៈយ៉ាងច្រើនជាក់ជាមិនខាន។
    បញ្ហលុយកាក់ទទួលបានចំនូលខ្ពស់។
    មមី
    រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះចំនូលបានច្រើន ប៉ុន្តែលោកអ្នកមិនត្រូវអោយ
    មនុស្សទីពីរដឹងរឿងនេះទេ ព្រោះគេអាចមកលួចយកប្រាក់កាក់ទំាងនោះ
    ហើយធើ្វអោយលោកអ្នកមានភាពអន្តរាយដល់ខ្លូនឯងជាក់ជាមិនខាន។
    មមែ
    រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកអាចដំនើការហាងថី្មដោយមានអតិថិជន
    គំាទ្រជាច្រើននាក់។ ថៃ្ងនេះលោកអ្នកប្រយ័ត្នចាញ់បោកមនុស្សស្រី ពីព្រោះតែ
    ការទុកចិត្តរបស់អ្នកខ្លំាងពេកទៅលើមនុស្សចំលែកម្នាក់នោះ។
    វក
    រាសីថៃ្ងនេះល្អជាបង្គួរ ការងាររកស៊ីជំនួញជួញដូរអាចទទួលបានចំនូលខ្ពស់
    មិនតែប៉ុណ្ណោះលោកអ្នកអាចទទួលបានលាភពីមនុស្សដែលមកពីចំងាយ
    ផងដែរ។ សម្ព័ន្ធភាពស្នេហាមានភាពផ្អែមល្អែម។
    រកា
    រាសីថ្ងៃនេះល្អជាបង្គួរ ការងារជាមន្រី្តរាជការ អាចទទួលបានលាភសការៈរហូត
    ដល់ឡើងធើ្វធំ និងមានមុខដំណែងខ្ពស់ផងដែរ។ ចំនែកឯសម្ព័ន្ធភាពស្នេហាវិញ
    ពុំមានអី្វប្លែកនោះទេ។
    ចរ
    រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកដែលធ្លាប់មានបញ្ហាជាមួយ
    អ្នកដទៃពីមុនលោកអ្នកមិនត្រូវធើ្វអោយមានបញ្ហាម្តងទៀតឡើយព្រោះវា
    អាចបណ្តាលអោយលោកអ្នកបាត់បង់ទ្រព្យសម្បត្តិផងដែរ។
    បញ្ហាលុយកាក់វិញមានការរំាងស្ទះយ៉ាងខ្លំាង។
    កុរ
    រាសីថៃ្ងនេះល្អជាមធ្យម ប្រសិនជាលោកអ្នកហ៊ានបោះទុនធំនោះ វាមិនប្រាកដ
    ជាវិលត្រលប់មករកអ្នកឡើយប៉ុន្តែបើលោកអ្នកនៅអោយស្ងៀមនិងរកស៊ី
    បន្ថិចបន្តួចវិញ នោះប្រហែលជាអ្នករកចំនូលបានច្រើន។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.