ភ្នំពេញ ៖ បំណែកយានអវកាសខូច របស់ប្រទេសរុស្ស៊ី ដែលក្រុមអ្នកវិទ្យា សាស្ដ្រ ប្រទេសមហាអំណាចមួយនេះបាន បញ្ជូនទៅទីលំហ កាលពី ពេលកន្លងទៅ ហើយត្រូវបានស្ថានទូតរុស្ស៊ីនៅកម្ពុជា អះ អាងថា នឹងធ្លាក់លើរង្វង់តំបន់មួយនៃភព ផែនដី ក្នុងនោះរួមមានកម្ពុជាផងដែរ ប៉ុន្ដែ រហូតមកដល់វេលាម៉ោង ៥ និង១៥នាទី ល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ នេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់នៅឡើយទេ ។
នេះបើយោងតាមអ្នកនាំពាក្យក្រសួង មហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ ។ លោក ខៀវ សុភ័គ បានបញ្ជាក់ ប្រាប់ជម្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទ នៅល្ងាចថ្ងៃទី១៦ ខែមករា នេះថា អត់ទាន់មានសេចក្ដីរាយការណ៍ថា មាន បំណែកយានអវកាសរបស់រុស្ស៊ី ធ្លាក់នៅ ក្នុងទឹកដីកម្ពុជានោះទេ ។ តែទោះជាយ៉ាង ណា បើយោងតាមមន្ដ្រីជាន់ខ្ពស់ ក្រសួង មហាផ្ទៃរូបនេះបានឱ្យដឹងថា សមត្ថកិច្ច កម្ពុជា គ្រប់រាជធានី ខេត្ដ-ក្រុង ទាំងអស់ បាន និងកំពុងតាមដានចំពោះព្រឹត្ដិការណ៍ នេះ ។
យោងតាមសេចក្ដីជូនព័ត៌មាន របស់ ក្រសួងមហាផ្ទៃ បានចេញផ្សាយកាលពីថ្ងៃ ទី១៤ ខែមករា ថា “យោងតាមព័ត៌មាន ផ្ដល់ ដោយស្ថាន ទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅ កម្ពុជា បំណែកមួយចំនួននៃយានអវកាស ដែលខូច និងធ្លាក់ចុះមកភពផែនដីនៅ ចន្លោះពេលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៧ និង០០នាទី ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ”។ សេចក្ដីជូនព័ត៌មាន នេះ បានបញ្ជាក់ទៀតថា “បំណែកយាន អវកាសទាំងនេះ នឹងធ្លាក់លើរង្វង់តំបន់ មួយនៃភពផែនដីក្នុងនោះរួមមាន ប្រទេស កម្ពុជាផងដែរ ”។
យ៉ាងណាក៏ដោយ បើយោងតាមសេចក្ដី ជូនដំណឹងខាងលើ បំណែកយានអវកាសខូច របស់រុស្ស៊ី ដែលអាចធ្លាក់មកលើទឹកដី កម្ពុជា មាន ចំនួនតិចតួចនោះទេ ហើយការ ជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ក្នុងគោល បំណង ឱ្យសាធារណជនមានការប្រុង ប្រយ័ត្នខ្ពស់គ្រប់កន្លែង នៃ ប្រទេសកម្ពុជា ជៀសវាងការភ្ញាក់ផ្អើល ។
ជាមួយគ្នានេះ ស្របពេលដែលកម្ពុជា បាន និងកំពុងតាមដានពីព្រឹត្ដិការណ៍នេះ ទី ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានចុះផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា បំណែកយានអវកាសរបស់រុស្ស៊ី បានធ្លាក់ ចូល ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជិតប្រទេស ឈីលី ក្នុងទ្វីបអាមេរិកខាងត្បូង ។
យោងតាមមន្ដ្រីយោធារុស្ស៊ី បានឱ្យដឹង ថា បំណែកដែលធ្លាក់ចុះមកនេះ គឺជា បំណែកយានអវកាសរុះរក នៅភពព្រះ អង្គា ហើយបានធ្លាក់ចូល ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្លេងផ្ទុះមួយបានកើតឡើងយ៉ាងខ្លាំង ចំនួនពីរលើក នៅក្នុងខេត្ដព្រះវិហារ ដោយ មួយលើកនៅស្រុកជាំក្សាន្ដ និងមួយលើក ទៀត នៅលើភ្នំប្រាសាទព្រះវិហារតែម្ដង ប៉ុន្ដែ សមត្ថកិច្ចជំនាញរបស់កម្ពុជា មិនទាន់ បានបញ្ចេញលទ្ធផលជាផ្លូវការនៅឡើយទេ បើទោះបីសមត្ថកិច្ច បានរកឃើញបំណែក មួយចំនួន ដែលធ្លាក់ចុះមកនោះក៏ដោយ។ តែទោះជាយ៉ាងណា កម្ពុជានៅតែរង់ចាំ មើលថា តើនឹងមានបំណែកយានអវកាស ខូច របស់ប្រទេសមហាអំណាចរុស្ស៊ីធ្លាក់ មកកម្ពុជា ក្នុងតំបន់ណាមួយ ឬមួយយ៉ាង ណានោះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.