ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ចំនួន ១២ នាក់ ដែលរងគ្រោះ នូវការជួញដូរ ពីមេខ្យល់ ដោយធ្វើជាកម្មករ នេសាទខុសច្បាប់ លើទូកនេសាទថៃ អស់រយៈ ពេល ជាច្រើនឆ្នាំ នៅក្នុងទឹកដីខេត្តម៉ាលូកូ ប្រទេសឥណ្ឌូនេស៊ី នឹងបានត្រឡប់ មកដល់កម្ពុជាវិញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២នេះ ។
យោងតាម សេចក្តីប្រកាស ជូនព័ត៌មាន ពីអ្នកនាំពាក្យ ក្រួសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា របស់ លោក កុយ គួង ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី១៦ ខែមករា នេះ បានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែង ពីក្រសួងការបរទេសកម្ពុជា និងស្ថានឯក អគ្គរាជទូតកម្ពុជា នៅឥណ្ឌូនេស៊ី រួមទាំងមានកិច្ចសហការ ជាមួយអង្គការ ទេសន្តប្រវេសន៍ អន្តរជាតិ (IOM) ពលរដ្ឋខ្មែរ ទាំង ១២ នាក់នោះ នឹងវិលត្រឡប់ មកកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ។
យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរទាំង ១២ នាក់ បន្ទាប់ពីមានការជួយសង្គ្រោះ ពីអាជ្ញាធរ នៅប្រទេសឥណ្ឌូនេស៊ី គឺត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណា ឲ្យពួកគេ អាចត្រឡប់មកមាតុភូមិវិញ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័តុ្ន កុំឲ្យឆ្លងដែនខុសច្បាប់ ទៅក្រៅប្រទេស ជៀសវាងការចាញ់ បោកមេខ្យល់ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.