តើអ្វីដែលបណ្ដាលឲ្យកើតមានជំងឺមហារីកមាត់ និងបំពង់កច្រើនជាងគេ? តើការជក់បារី ឬផឹកស្រាជាឫសគល់នៃមហារីកនេះមែនទេ? ក្នុងចំណោមកត្តាទាំងពីរខាងលើ គ្មានមួយណាដែលបង្កឲ្យមានជំងឺមហារីកមាត់ និងបំពង់កច្រើនជាងការធ្វើអូរ៉ាល់សិចនោះទេ។
អ្នកវិទ្យាសាស្ត្រនិយាយថា ៦៤ភាគរយនៃមហារីកមាត់ ក្បាល និងក ក្នុងសហរដ្ឋអាមេរិក បណ្ដាលមកពី វីរុស Human Papillomavirus (HPV) ដែលជាទូទៅរាលដាលពីការធ្វើអូរ៉ាល់សិច។ នេះបើតាមរបាយការណ៍របស់ វិទ្យុជាតិសាធារណៈ (NPR)។ អ្នកបន្តឱរ៉ាល់សិចកាន់តែច្រើន ភាពប្រឈមនឹងការវិវត្តន៍មហារីកប្រភេទនេះ ក៏ច្រើនដែរ។
ថ្លែងប្រាប់ NPR លោកបណ្ឌិត Maura Gillison និងសហសេវិកមកពីសាកលវិទ្យាល័យអូហៃយ៉ូ បានសរសេរក្នុងរបាយការណ៍មួយ ថា មនុស្សដែលមានដៃគូចាប់ពី ៦នាក់ឡើងក្នុងជីវិត ដែលធ្វើអូរ៉ាល់សិចនៅពេលរួមភេទ មានការប្រឈមនឹងជំងឺមហារីក ៨ដងច្រើនជាង បើប្រៀបធៀបនឹងមនុស្សធម្មតាដែលមិនធ្លាប់ធ្វើអូរ៉ាល់សិច។
ដំណឹងនេះ បានដាស់ស្មារតីឪពុកម្ដាយមួយចំនួន ដែលកំពុងបារម្ភពីការញៀនអូរ៉ាល់សិចរបស់កូនៗពួកគេ។
របាយការណ៍បានបន្តថា យុវវ័យក្នុងពេលបច្ចុប្បន្នយល់ថាការធ្វើអូរ៉ាល់សិចជារឿងធម្មតា មានសុវត្ថិភាព និងមានគ្រោះថ្នាក់ តិចជាងការរួមភេទពិតប្រាកដ។
លោកបណ្ឌិត Bonnie Halpern-Felsher សាស្ត្រាចារ្យផ្នែកកុមារ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ បានប្រាប់ NPR ថា យុវវ័យគិតថា អូរ៉ាល់សិចមិនមែនជាបញ្ហាធំនោះទេ ហើយឪពុកម្ដាយ និងអ្នកអប់រំសុខភាព មិនបាននិយាយពីបញ្ហានេះជាមួយពួកគេទេ។ ប៉ុន្តែ ការប្រើថ្នាំចាក់ដើម្បីព្យាបាលមហារីកបំពង់កដែលបណ្ដាលមកពីវីរុស HPV (វីរុសដែលបង្កឲ្យមានមហារីកស្បូនផងនោះ) មិនអាចជួយបានទេ។
“នៅពេលដែលអ្នកជំងឺសួរថា តើគេគួរចាក់វ៉ាក់សាំងការពារកូនៗរបស់ពួកគេឬទេ ខ្ញុំបានឆ្លើយថា ប្រាកដណាស់” លោកបណ្ឌិត Gillison និយាយតាមទូរសារ។ វ៉ាក់សាំងនឹងជួយការពារពួកគេពីជំងឺតំណពូជ និងមហារីកទ្វារលាមក និងប្រហែលជាអាចជួយការពារពួកគេពីវីរុស HPV ដែលបណ្ដាលឲ្យមានមហារីកមាត់ទៀតផង។
តាមរយៈ សមាគមមហារីកមាត់ (OCF) បានគូសបញ្ជាក់ថា ឆ្នាំនេះ ជនជាតិអាមេរិក ៣៧. ០០០នាក់ នឹងត្រូវធ្វើរោគវិនិច្ឆ័យ រកជំងឺមហារីកមាត់និងបំពង់ក។ ហើយមនុស្ស ៨. ០០០នាក់ នឹងស្លាប់ដោយរោគមហារីកនេះ៕
រូបថត៖ បរទេស
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.