អ្នកណាក៏ដឹងដែរថា បារីនាំមកនូវគ្រោះថ្នាក់ចុះហេតុអ្វីគេនៅតែនិយមវា?
“ខ្ញុំ ញៀនបារីតាមពួកម៉ាកពេលយប់”កាលពីក្មេងៗអង្គុយលេងក្រោមផ្ទះ ជក់លេងៗកំដរគ្នា!ឥឡូវបានដឹងខ្លួនញៀន!សាកដាច់ពីរបីដងហើយតែអត់បានសម្រេច!”យុវវ័យសោមសុធានិយាយក្នុងសិក្ខាសាលាមួយស្ពីយុវជននិងសុខភាពកាលពីព្រឹកនេះ។
ប្រាកដណាស់ ផ្សែងបារីមាននីកូទីន ដែលជាសារធាតុញៀនមួយប្រភេទធ្វើឱ្យអ្នកជក់មិនអាចផ្ដាច់បាន។ ” ការញៀននីកូទីន គឺជាការញៀនមួយដែលពិបាកផ្តាច់ ហើយនៅក្នុងបារីរឺថ្នាំជក់គ្រប់ ប្រភេទសុទ្ធតែបង្កប់នីកូទីនក្នុងបរិមាណមួយដែលមានអំណាចនិងរលាយទៅក្នុងឈាម។”វេជ្ជបណ្ឌិតយិល តារាវុធ ប្រធានកម្មវិធីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាគូសបញ្ជាក់។
ខាងក្រោមនេះគឺជាឯកសារពិតស្តីពី4ចំនុចដ៏អាស្រូវទាក់ទងនឹងថ្នាំជក់។១ សារធាតុ ញៀន៖
ជាតិនីកូទីនអាចមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទភ្លាមៗបន្ទាប់ពីបានស្រូបផ្សែងនេះ។នីកូទីន មានឥទ្ធិពលអាចបង្ខំអោយញៀនហើយបន្តជក់បារីបើពុំនោះទេវានឹងបំផ្លាញអារម្មណ៍អ្នករំខានការងារផ្សេងៗ។នីកូទីនចូលទៅក្នុងខ្លួនគេកាន់តែច្រើនការញៀនក៏កាន់តែខ្លាំង ដូច្នេះអ្នកជក់បារីរមែងតែងជក់ច្រើនទៅៗ។តែកុំភ្លេចថានីកូទីន គឺមិនមែនមិត្តរបស់សុខភាពមនុស្សឡើយ។វាមានឥទ្ធិពលបង្កើនសម្ពាធឈាម ធ្វើឱ្យសរសៃឈាមអាទែរួមតូច បង្កើនចង្វាក់បេះដូង កម្រិតជាតិស្ករនៅក្នុងឈាម ។ល។ទោះបីជាលែងជក់បារី សារជាតិនេះនៅបង្កប់ក្នុងឈាមបានដល់ទៅ៦ម៉ោង។ការពិតមួយដែលអ្នកគួរតែដឹងទៀតនោះគឺនីកូទីនអាចធ្វើអោយអ្នកប្រែប្រួលទៅជាឆាប់ខឹង
ថប់អារម្មណ៍ និងអស់សង្ឃឹម។
២ ជំងឺ
បារីបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរផ្សេងៗទាក់ទងនឹងបេះដូង-សរសៃឈាមត្បៀត និងជំងឺលើសឈាម ជំងឺផ្លូវដង្ហើម ជំងឺពុលថ្លើម។ល។កុំភ្លេចថា ពពួកជំងឺស្ទះ ផ្លូវដង្ហើមរ៉ាំរ៉ៃ ហើមសួត (Emphysema) រលាកទងសួត ការធ្លាក់ចុះនៃសមត្ថភាពសួត ទាក់ទងយ៉ាងសំខាន់និងការជក់បារី។
៣ មហារីក
ប្រាកដ ណាស់ ឱកាសនៃជំងឺមហារីកក្នុងចំណោមអ្នកជក់បារីគឺមានកម្រិតខ្ពស់ជាងអ្នកផ្សេងទៀតដូចជាជំងឺមហារីកសួត មហារីកបំពង់ក និងមហារីកមាត់ អណ្ដាត ដែលជំងឺទាំងនេះកម្រនឹងកើតមានលើអ្នកមិនជក់បារី ។
គេក៏ប្រឈមផងដែរចំពោះមហារីកប្លោកនោម មហារីកបំពង់អាហារមហារីកតម្រងនោមមហារីក លំពែង ថ្លើម។ល។
៤-សុខភាពបន្ត ពូជ
មិនមែនជាការភូតកុហកទេដែលថា ការជក់បារីធ្វើអោយចុះខ្សោយ ៥០%នៃសមត្ថភាពនិងចំណង់ភេទ ។សរសៃឈាមមានបញ្ហានាំទៅដល់ភាពមិនសកម្មនៃលិង្គ ហើយការជក់បារីក្នុងពេលមានផ្ទៃពោះប៉ះពាល់ដល់សុខភាពទំាងម្តាយ និងទារក ។ សរសៃឈាមក្នុងទងសុក និងស្បូន ត្រូវត្បៀតដែលជាហេតុធ្វើឱ្យបរិមាណអុកស៊ីហ្សែនផ្តល់ទៅទារក មានការថយចុះ ហើយជាតិ នីកូទីនបានចូលទៅលាយឡំ ក្នុងទឹកដោះម្តាយ ។
តើអ្នកចង់បន្តការជក់បារី រឺចង់ចូលរួមជាមួយក្រុមអ្នកផ្ដាច់បារី?

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.