វិធីកម្ចាត់ ស្នាមខ្មៅ នៅត្រង់រង្វង់ភ្នែក

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by Looking Todayភ្នែក ដើរតួរ​នាទី​យ៉ាងសំខាន់ នៅក្នុង​ការរស់នៅ​រប​ស់ យើង​ជាប្រចាំ​ថ្ងៃ​។ ម្យ៉ាងវិញទៀត ភ្នែក អាច​ប្រាប់​អំពី​បុគ្គលិកលក្ខណៈ​ពិត របស់​មនុស្ស​ម្នាក់​ៗ ដោយ​អ្នកខ្លះ មាន​ភ្នែក​សុភាព អ្នកខ្លះ​មាន​ភ្នែក​សិច​ស៊ី និង​អ្នក​ខ្លះទៀត​មាន​ភ្នែក​កាច​។ ដូច្នេះ​តើ​អ្នក​ប្រាកដ​ទេ​ថា ភ្នែក​របស់​អ្នក ពិតជា​ប្រាប់ អំពី​បុគ្គ​លិកលក្ខណៈ​របស់​អ្នក​? ​បើ​ពិតជា​ដូច្នោះ​មែន ចូរ​អ្នក​និយាយថា​លា​ហើយ ចំពោះ​ភ្នែក​ស្លក់ និង​មាន​ស្នាម​រង្វង់​ខ្មៅ ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មើល​មក​អ្នក​ថា អ្នក​អស់កម្លាំង ចាស់ ឬ​ជា​​មនុស្ស​អាក្រក់​។ មិន​ថា​អ្នកមាន​អាយុ ប៉ុន្មាន​នោះទេ ភ្នែក​អាចជួយ​លើក​សម្រស់​របស់​អ្នក​បាន​។ ដូច្នេះ​អត្ថបទ​មួយ​នេះ​នឹង​ប្រាប់​អ្នក អំពី​វិធី​ថែរក្សា​ភ្នែក កុំ​ឲ្យ​មាន​ស្នាម​ខ្មៅ​នៅត្រង់ រង្វង់​ភ្នែក​។​ 

    1. ការទទួល​ទាន​អាហា​រៈ​ ​ការទទួល​ទាន​អាហារ ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ដោយ​វា​មិន​ត្រឹមតែ​ជា​ប្រ​យោ​ជ​ន៏​សំរាប់​រាងកាយ​របស់​អ្នក​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ប្រ​យោ​ជ​ន៏​សំរាប់​ភ្នែក​របស់​អ្នក​ផងដែរ​។ ការទទួល​ទាន​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ដែល​សំបូរ​ទៅដោយ​សារជាតិ បេ​តា​ការ៉ូ​ទីន អាចជួយ​ឲ្យ​ភ្នែក​របស់​អ្នក មាន​សុខ​ភាពល្អ​បាន​។ ដំបូន្មាន​របស់​ម្តាយ​អ្នក ពិតជា​ត្រឹមត្រូវ​ខ្លាំងណាស់ ពីព្រោះ​ការទទួល​ទាន​ការ៉ុត អាចជួយ​ឲ្យ​ភ្នែក​​របស់​អ្នក​ភ្លឺ​។ នេះ​គឺជា​ប្រភេទ​បន្លែ និង​ផ្លែឈើ​ខ្លះ​ដែលមាន​អត្ថ​ប្រ​យោ​ជ​ន៏​សំរាប់​ភ្នែក​របស់​អ្នកៈ​
     • ការ៉ុត​
     • ស្ពៃខៀវ​
     • ល្ហុង​
     • ស្វាយ​

     2. បញ្ឈប់​ការ​ញី​ភ្នែក​របស់​អ្នកៈ​ ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន នៃ​ស្នាម​ខ្មៅ​នៅក្រោម​ភ្នែក ត្រូវបាន​បង្កហេតុ​ដោយសា​ការ​បែក ឬ​ដា​ច់ស​សៃ​ឈាម​។ ស​សៃ​ឈាម​នៅ​ក្រោម ភ្នែក​របស់​អ្នក មាន​សភាព​ស្តើង​បំផុត ដូច្នេះ​នៅពេលដែល​អ្នក​ញី​ភ្នែក ។ ប្រសិនបើ​អ្នកមាន​អារ​ម្ម​ណ៏​ថា​មាន​អ្វី​ចូល​ភ្នែក ឬ​ទើសភ្នែក ចូរ​អ្នក​​កុំ​ញី​វា ដោយ​ធ្វើការ​ព្រិច​ភ្នែក​ជំនួស​វិញ ដែល​វា​ជាការ​ម៉ាស្សា​ដ៏​ពិសេស​សំរាប់​ភ្នែក​របស់​អ្នក​។​

     3. ការ​សំរាកៈ​ ​ការ​គេង​ឲ្យ​បាន​ច្រើន​គឺជា​វិធី​ដ៏​សាមញ្ញ​មួយ ដែល​អាចរួមចំនែក​ក្នុងការ​កម្ចាត់​ការ​មាន​ភ្នែក​ស្លក់ ព្រមទាំង​មាន​ស្នាម​ខ្មៅ​នៅក្រោម​ភ្នែក​បាន​។ នៅ​ពេល​​ដែល​​អ្នក​​គេង ចលនា​ឈាម​បាន​រត់​សព្វ ទាំង​រាងកាយ​របស់​អ្នក​។ ទោះបីជា​យ៉ាណា​ក្តី វី​ធី​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ចងចាំ​នោះ​គឺ អ្នក​គួរតែ​គេង​​ដាក់​​ក្បាល​​ឲ្យ​​ត្រង់​។ ប្រសិនបើ​អ្នក​គេង​ហើយ​ក្បាល​របស់​អ្នក​ចុះក្រោម​ពេក វា​អាចធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ស្លក់​។​

     4. ផ្តល់​ភាព​ត្រជាក់​សំរាប់​ភ្នែក​របស់​អ្នកៈ​ ​សីតុណ្ហភាព​ត្រជាក់ ពិតជា​ល្អ​សំរាប់​ភ្នែក​របស់​អ្នក ពីព្រោះ​វា​អាចជួយ​កាត់បន្ថយ​ភាព​ហត់នឿយ​របស់​ភ្នែក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ស្លក់​។ មាន​វិធី​ជា​ច្រើន ដើម្បី​ផ្តល់​ភាព​ត្រជាក់​ដល់ ភ្នែក​របស់​អ្នក​។ អ្នក​អាច​យក​ចំនិត​ត្រសក់ ឬក៏​ចំនិត​ដំឡូងបារាំង​ស្តើងៗ មក​បិទ​លើ​ភ្នែក​ហើយ​ទុកចោល​១០​នាទី​។ ម្យ៉ាង​វិញ​ទៀត អ្នក​ក៏​អាច​យក​ស្លាបព្រា​ត្រជាក់ មក​ដាក់​លើ​ភ្នែក​របស់​អ្នក​ក៏បាន​ដែរ ពីព្រោះ​ភាព​ត្រជាក់​អាចជួយ​ឲ្យ​ភ្នែក កុំ​ឲ្យ​មាន​ភាព​ជ្រីវជ្រួញ និង​មាន​​ស្នាម​​ជាំខ្មៅ នៅក្រោម​ភ្នែក​។​

    5. ទឹកដោះគោៈ​ ​ដូច​កាលពី​អ្នក​នៅ​ពី​ក្មេង​ដែរ ម្តាយ​របស់​អ្នក​តែងតែ​ប្រាប់​អ្នក​ថា អ្នក​ត្រូវតែ​ញ៉ាំទឹកដោះគោ ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ឆាប់​ធំ ក៏ប៉ុន្តែ​គាត់​មិនដែល​ចាប់​អា​រ​ម្ម​ណ៏ ទៅលើ​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ទឹកដោះគោ​សំរាប់​ភ្នែក​ឡើយ​។ មួយវិញទៀត ប្រសិនបើ​អ្នក​ចូលចិត្ត​លាប​ម៉ា​ស្កា​រ៉ា វា​គឺជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ភ្នែក របស់​អ្នក​ងាយ​នឹងមាន​ស្នាម​ខ្មៅ ទោះបីជា​វា​ងាយ​នឹង​លាង​សម្អាត ចេញ​យ៉ាងណាក៏ដោយ​។ ដូច្នេះហើយ​ទឹកដោះគោ គឺជា​អ្នក​សម្អាត​ភ្នែក​របស់​​អ្នក​យ៉ាង​ល្អ ដោយ​អ្នក​ត្រូវ​ប្រើ​ក្រណាត់​ទន់ៗ ហើយ​យកទៅ​ជ្រលក់​ក្នុង​ទឹកដោះគោ បន្ទាប់មក​យកមក​សម្អាត​ភ្នែក​។​

    6. ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃៈ​ ​អ្នក​គួរតែ​ការពារ​ភ្នែក​របស់​អ្នក​ពី​កាំរស្មី UV ដោយ​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​។ ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ប្រើប្រាស់​វា គឺ​ក្នុងអំឡុងពេល​ថ្ងៃ ដែល​ព្រះ​អា​ទិត្យ​​បញ្ចេញ​កាំរស្មី ក្តៅ​ខ្លាំង​។ ការការពារ​ភ្នែក​របស់​អ្នក​ពី​ពន្លឺព្រះអាទិត្យ អាចជួយ​ឲ្យ​ភ្នែក​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ និង​មាន​ស្នាមជើង​ក្អែក ហើយ​វា​ក៏​អាច​ជួយ​​កម្ចាត់​ស្នាម​ខ្មៅ នៅក្រោម​ភ្នែក ផងដែរ​​៕




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.