អាឡូអាតូៈ ក្រុមហ៊ុន Facebook នៅតែបន្ត ការបដិសេដ ចំពោះពាក្យចចាមអារាមថា Facebook នឹងត្រូវបិទ នៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១២ តែទោះបីជា យ៉ាងណាក្តី ស្ថានីយវិទ្យុ WWN បានអះអាងថា វាជាការពិត ។
នៅថ្ងៃទី០៩ ខែមករា អ្នករាយការណ៍ របស់ វិទ្យុ WWN លោក J.B. Smitts បានបង្ហាញ អំពីព័ត៌មានអន្តរជាតិថា Facebook នឹង ត្រូវបិទនៅថ្ងៃទី១៥ ខែមីនា ដោយសារតែ លោក Mark Zuckerberg ចង់ត្រឡប់ទៅរស់នៅ ជាជីវិតធម្មតាវិញ ។
ជុំវិញនឹងបញ្ហានេះដែរ ព័ត៌មានមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំង លោក J.B. Smitts ដែរ ។
នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Facebook អ្នកស្រី Sheryl Sandberg បានបដិសេដ ជាសាធារណៈថា “នេះជាពាក្យចចាមអារាម តែប៉ុណ្ណោះ ដែលថា Facebook នឹងត្រូវបិទ។ មិនអាចទៅរួចនោះទេ ពីព្រោះក្រុមរបស់យើង ទើបតែចាប់ផ្តើម ”។
ប្រធានខាងផ្នែកហិរញ្ញវត្ថុរបស់ Facebook លោក David Ebersman បាននិយាយផងដែរថា “មនុស្សជាច្រើនមានអារម្មណ៍ថា បញ្ហាហិរញ្ញវត្ថុ ដែលទាក់ទង ជាមួយលោក Goldman Sachs នឹងអាចនាំឲ្យក្រុមហ៊ុន Facebook ឈានទៅ ដល់ថ្ងៃបញ្ចប់ ។ ក៏ប៉ុន្តែ ពាក្យចចាមអារាមអស់ទាំងនេះ មិនមែនជាការពិតនោះទេ ដែលថា facebook នឹងត្រូវបញ្ចប់ ក្នុងកាលបរិច្ឆេទនេះ ”៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.