“ប៉ុន្តែម្ហូបឆ្ងាញ់សំខាន់លើវត្ថុធាតុដើមដែរ ខ្ញុំចង់និយាយថាត្រីត្រូវតែស្រស់ៗ ធាត់ និងហូបអាហារធម្មជាតិ! នៅយើងសម្បូរណាស់ ត្រីគ្រប់ប្រភេទ គឺអំណោយផលដល់ការធ្វើម្ហូបខ្មែរ ប៉ុន្តែនៅស្រុកគេធ្វើអត់បានដោយសារអត់សូវមានត្រីទឹកសាប អញ្ចឹងចង់បើកហាងម្ហូប ខ្មែរនៅក្រៅស្រុកខ្មែរក៏មិនងាយដែរ។”
អាជ្ញាធរបឹងទន្លេសាបក្នុងសប្តាហ៍នេះ បានប្រកាសរកឃើញឧបករណ៍នេសាទខុសច្បាប់ខ្នាតធំជាង១០០គ្រឿង ដែលជាសញ្ញាថាធនធានមច្ឆាជាតិអាងទន្លេសាបកំពុងរងការគំរាមឆ្ពោះទៅរកវិនាសកម្ម។ នៅក្រោមបញ្ជាដាច់អហង្ការរបស់ប្រមុខរាជរដ្ឋាភិបាលនៅសប្ដាហ៍មុន សមត្ថកិច្ចក៏បានដុតដៃដុតជើងវែកឃើញសំណង់នេសាទខុសច្បាប់ចំនួន១៤៣កន្លែងទៀតនៅខេត្ដបាត់ដំបង ពោធិ៍សាត់ សៀមរាបកំពង់ឆ្នាំងនិងកំពង់ធំ។
នៅ ឯណា ជ្រក់?
ឡាយសុខគាងនិយាយទៀតថា ការបាត់បង់ធនធានមច្ឆាជាតិនឹងនាំទៅដល់ការបាត់បង់មុខម្ហូបជាប្រពៃណីរបស់ខ្មែរ។ “គេមិនអាចស្លម្ជូរស្រែជាមួយសាច់ជ្រូកទេលើកលែងតែម្ជូរគ្រឿង ហើយត្រីដុតនិងត្រីអាំងគឺជាជីវិតរស់នៅរបស់ខ្មែរភាគច្រើន។ ពិសេសខ្មែរនៅជនបទដែលក្នុងចង្ក្រានគឺមានចន្ទាសអាំងមួយដែលប្រើប្រចាំ”។
នៅប្រទេសកម្ពុជាមានប្រភេទត្រីទឹកសាបជាច្រើនដែលគេស្គាល់និងនិយមជាទូទៅដូចជាត្រីរ៉ស់ ត្រីសណ្តាយ ត្រីក្លាំងហាយ ត្រីកន្ត្រងប្រេង ត្រីតុកកែ ត្រីឆ្ពិន ត្រីរៀល ត្រីកេស ត្រីក្រាញ់ ត្រីឆ្លូញ ត្រីកន្ត្រប់ ត្រីពោធ៍ ត្រីឆ្លាំង ត្រីផ្ទង ត្រីប៉ាសេអ៊ី ត្រីប្រួល ត្រីឆ្កោក។ល។
ក្រៅពីអាចច្នៃជាអាហារដ៏មានឱជារសដោយវិធីមិនស្មុគស្មាញ ត្រីទឹកសាបសំបូរប្រូតេអ៊ីន និងមានតម្លៃសមរម្យអាចចិញ្ចឹមជីវិតពលរដ្ឋជាទូទៅបាន។ ក្រៅពីនោះត្រីទឹកសាបត្រូវបានពេញនិយមសម្រាប់ការធ្វើផ្អកនិងប្រហុក ដែលសំខាន់មិនអាចខ្វះបានក្នុងបច្ចេកទេសធ្វើម្ហូប ខ្មែរ។
អត្ថបទៈវិបុត្រ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.