កាណូ៖ អំពើហិង្សា បានកើតឡើងដោយ ក្រុមជនជាតិភាគតិច និង សាសនា នៅប្រទេស នីហ្សេរីយ៉ា បានបណ្តាលឲ្យមនុស្ស ស្លាប់១៦នាក់ បន្ថែមទៀតកាលពី ថ្ងៃអង្គារ ទី១០ ខែមករា ដែលក្នុងនោះ មនុស្ស៨នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង នៅភាគខាងជើង និងសាលា របស់ពួកឥស្លាម នៅភាគខាងត្បូង។ អំពើហឹង្សាមួយទៀតនោះគឺទាក់ទងទៅនឹង ការតវ៉ាប្រេង ដែលកំពុងតែក្តៅគគុកផងដែរ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ ២០១២ នេះថា ស្ថិតនៅចំពោះមុខជម្លោះដ៏រុំារ៉ៃ ផ្នែកសាសនា និងសង្គមទាំងមូលនោះផងដែរ លោក វ៉ូល សូយីនកា អ្នកទទួលពានរង្វាន់ណូប៊ែល ផ្នែកអក្សរសាស្ត្រ ដែលជាមនុស្សដ៏គួរឲ្យគោរពបំផុត នៅនីហ្សេរីយ៉ា បានចេញសេចក្តីព្រមានថា ប្រទេសដែលល្បីជាងគេបំផុត នៅទ្វីបអាហ្វ្រិក មួយ នេះកំពុងតែឈានទៅរកសង្គ្រាមស៊ីវិលហើយ។
ចំពោះការតវ៉ាដែលមានរយៈពេល២ថ្ងៃកន្លងទៅនេះ បានធ្វើឲ្យមានភាពជ្រួលច្របល់នៅក្នុង ប្រទេសនេះ និងបានផ្ញើក្តីព្រួយបារម្ភមួយទៅកាន់លោកប្រធានាធិបតី ហ្គោដឡាក់ ចូណាថាន់ ផងដែរ ស្របពេលដែលការបង្ហូរឈាមគ្នាបានកើតឡើងកន្លងមកហើយ ដោយ សារតែការវាយ ប្រហារ របស់ពួកឥស្លាម បូកូ ហារ៉ាម ដែលពួកនេះបានព្យាយាមបង្កឲ្យមាន វិបត្តិកាន់តែធំឡើង នៅប្រទេសនេះតែម្តង។
អ្នកវិភាគទាំងឡាយបាននិយាយថា ភាពវឹកវរដែលកំពុងកើតឡើងនៅប្រទេសផលិតប្រេង បានច្រើនជាងគេនៅតំបន់ អាហ្វ្រិកនេះ នឹងធ្វើឲ្យតម្លៃប្រេងពិភពលោកមានការកើនឡើងនៅ ពេលខាងមុខនេះ។
គួរបញ្ជាក់ថា អំពើហិង្សាចុងក្រោយបានកើតឡើងដោយសារខ្មាន់កាំភ្លើង បាញ់ប្រហារទៅលើ ហ្វូងមនុស្សបណ្តាលឲ្យស្លាប់៨នាក់បន្ថែមទៀត ដោយក្នុងនោះមាន ៥នាក់ជាមន្ត្រីប៉ូលិស ផងដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.