ប្រហុក​ខ្ទិះ​

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • Pic9គ្រឿងផ្សំ​
    ​ប្រហុក​សាច់​ល្អ សាច់ជ្រូក​បី​ជាន់ ប្រហិត ដូង​ទុំ ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម ក្រសាំង អំបិល ស្ករ ត្រសក់​ ត្រប់​ស្រួយ ព្រលិត ព​ពាយ ការ៉ុត ដើម​ខ្ទឹម ម្ទេស​ផ្លោក ស្រស់ ទុំ ។​
    ​វិធី​ធ្វើ​
    ​១- សាច់ជ្រូក​បី​ជាន់​ចិញ្ច្រាំ​ជាមួយ​ប្រហុក ។​ ​
    ​២- យក​ត្រី​ស្លាត​មកលើ​យ​ចិញ្ច្រាំ​បុក​ធ្វើ​ជា​ប្រហិត ស្ងោរ​ឲ្យ​ឆ្អិន ទើប​ហាន់ឲ្យ​ល្អិ​តប៉ុនៗ គ្រាប់​ឈើគុស ។​ ​
    ​៣- ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម បុក​ចូល​គ្នា​ឲ្យ​ម៉ដ្ធ ។ ​ ​
    ៤- កោសដូង​ពូត​យក​ខ្ទិះ​ដើម ដាក់​កូរ​ជាមួយ​ម្ទេស​បុក រួច​ដាំ​នឹង​ភ្លើង​ឲ្យ​ពុះ ទើប​ដាក់​ប្រហុក​ចិញ្ច្រាំ ប្រហិត ​ឆ្កៀល​ក្រសាំង​ដាក់ អំបិល ទឹកត្រី ស្ករ ម្សៅ​ស៊ុប ភ្លក់​មើល ឲ្យ​ល្មម​ដួស​ដាក់​ចាន​ទុក​(​កុំរ​ងាស់​ទុក​យូរ​ប្រយ័ត្ន​ឡើង​ប្រេង​) ​ហើយ​ហាន់​ជី​ម្ទេសផ្លោក​ទុំ​ជា​សរសៃ​ឆ្មារ​រោយ​ពីរ​លើ ។​
    ​របៀប​រៀប​ល្បោយ​ដាក់​ចាន​
    ​១- រើស​យក​ត្រសក់​តូចៗ ល្មម​ប្រវែង​មួយ​ចង្អុលដៃ​មក​ចិត​ជា​កន្ត្រក​លុង​យក​សាច់​ចេញ ហើយ​ឆ្លាក់​ពីលើ​ ​ដៃ​កន្ត្រក ដែល​មាន​នៅក្នុង​រូបនេះ​ជា កន្ត្រក​ដេក បើ​ចង់​ចិត​ជា​កន្ត្រក​អង្គុយ ដូច​រូបភាព​ខាងក្រោយ​ក៏បាន តាមចិត្ត​រើស​ ​យកមកប្រើ​ចុះ (​សូម​អញ្ជើញ​មើលរូប​កន្ត្រក​ដែល​ឆ្លាក់​ពី​ល្ហុង​) ។​ ​
    ​២- យក​ព​ពាយ ត្រប់​ស្រួយ ព្រលិត មក​ហាន់ឲ្យ​ល្អិត លាយ​គ្នា​ដាក់ចូល​ក្នុង​កន្ត្រក ។​ ​ ​
    ៣- មើម​ការ៉ុត ចិត​ជា​ផ្កា​ចំប៉ា ស៊ក​តាម​កន្ត្រក​ទើប​យក​ទៅ​រៀប​ដាក់​ចាន​សំ​បែ​ត ។​ ​
    ​៤- ដើម​ខ្ទឹម​យក​ទាំង​គល់​ឆូត​ស្លឹក​កោសឲ្យ​ង មូរ​ឲ្យ​វា​រមូ​ត្រាំ​ទឹក ដាក់​ចំហៀងៗ កន្ត្រក ។​ ​
    ​៥- ម្ទេស​នាងដៃ​ទុំ​ចិត​ជា​ផ្កា​ដោត យក​ត្រសក់​ចិត ជា​រាង​ផ្កាយីហ៊ុប​ដាក់​កណ្ដាល ហើយ​ចិត​សំបក​ចេញ ចិត​ ​ជា​បន្ទះៗ កាត់​ជា​ប្រហោង​ចង្វាមូល​ស៊ក​ជុំវិញ​ផ្កា (​របៀប​ចិត​ផ្កាយីហ៊ុប​មិន​ខុសគ្នា​នឹង​ផ្កាចំប៉ា​ទេ គ្រាន់តែ​ចិត​រាង​ឲ្យ​វា​ធំ​ ​ជាង​ផ្កាចំប៉ា​ប៉ុណ្ណោះ​) ។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.