បង្អែមខ្នុរ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • បង្អែមខ្នុរ
           ខ្នុរជាផ្លែឈើមានរសជាតិឆ្ងាញ់ដែលអាចយកសាច់ទុំមក ទទួលទានភ្លាមឬក៏អាចយកសាច់ខ្នុរនោះទៅច្នៃប្រធ្វើជាបង្អែមផ្សេង ផ្សេងៗក៏បាន។
          ទី ១- ប្រើសាច់ខ្នុរដែលមានក្លែបធំៗចំនួនពី ៥ ទៅ ៦ ក្លែប ស្ករសប្រហែលកន្លះ គីឡូក្រាម និង អំបិលបន្តិចបន្តួច។
          ទី ២- ប្រើខ្ទះស្ពាន់សម្រាប់ដាំរំងាស់ទឹកស្ករហើយដាក់ចុះត្រងដោយស្បៃស្តើងៗ- ។ យកទឹកស្ករនោះមកស្រោចលើសាច់ខ្នុរនោះ និងដាក់អំបិលបន្តិចបន្តួច ដើម្បីកាត់រស ជាតិផ្អែមខ្លាំងរួចទើបដាក់កម្តៅម្តងទៀត កូរឲ្យសាច់ខ្នុរចូលជាតិជាមួយទឹកស្ករនោះហើយ ដាក់ចុះ។
          ទី ៣- ដួសសាច់ខ្នុរនឹងទឹកស្ករនោះក្នុងបរិមាណសមល្មមដាក់ក្នុងចានធំមួយនិង យកទៅដាក់ក្នុងទូទឹកកក។ នៅពេលចង់ពិសា គ្រាន់តែដាក់ចានទាំងសាច់ខ្នុរនិងទឹកស្ករ ដោយបន្ថែមទឹកកកដុំ (ទឹកកកវាយទៅជាបំណែកតូចៗ) ពីលើនោះ រួចយកមកពិសាជាមួ- យការ៉េម ឬនំឃេកប្រាកដជាឆ្ងាញ់អស្ចារ្យ៕
                ទស្សនាវដ្តីប្រជាប្រិយ
                លេខ ២២៩ ២១-៣១ មករា ២០០៣



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.