ត្របកភ្នែកជាំខ្មៅបណ្តាលមកពីមូលហេតុជាច្រើនស្ត្រីខ្លះក៏មាន មូលហេតុជាច្រើនយ៉ាងរួមគ្នាយើងគួរតែក្រឡែកមកមើលមូលហេតុនៃ ការជាំត្របកភ្នែកនោះបណ្តាលពីអ្វីខ្លះ។ | |
-អត់ងងុយ មូលហេតុនេះ គឹជាដើមហេតុដែលគេ ប្រទះឃើញញឹកញាប់នៅក្នុងសភាពសង្គមបច្ទុប្បន្ន នរណាៗក៏ដឹងដែរថាការអត់ងងុយញឹកញាប់ឬចូលដេកយប់ជ្រៅនោះសុំឱ្យប្រញាប់ចូលដំណេកឱ្យ បានឆាប់ដើម្បីត្របកភ្នែករបស់អ្នកបានស្រស់ថ្លាជាងមុនវិញ។ -ប្រតិកម្មក្រែមលាបជុំវិញត្របកភ្នែក ៖ អ្នកខ្លះអាចប្រតិកម្មសារជាតិខ្លះៗនៅក្នុងក្រែមដែលមិនអាចប្រាប់ថានរណានិងប្រតិកម្ម សារជាតិណាមួយ និងនរណាខ្លះៗដែលមិនប្រតិកម្ម។ ប្រសិនបើដឹងថាប្រតិកម្មគួរតែផ្អាកការប្រើ ក្រែមដូចដែលបានពោលប្រសិនបើមិនដឹងអាច នឹងពឹងពាក់ទៅលើការពិសោធន៍ថាប្រតិកម្មសារ ជាតិដែលត្រូវសង្សយ័ដែរ ឬអត់។ -កើតអាការះរមាស់ក្រហាយនៅម្តុំជុំវិញត្របកភ្នែកដូចជាការញីភ្នែកញឹកញាប់ព្រោះការញី ភ្នែកវាភ្ញោចកោសិកាបង្កើតគ្រាប់ឈាមឱ្យកើត ចំនួនឡើងត្រង់បរិវេណនោះ។ -ប្រពន្ឋ័ពូជ ប្រសិនបើអ្នកណាមានស្នាមជាំជុំវិញភ្នែកសាកល្បងងាកទៅសំឡឹងមើលឪពុកម្តាយសាច់ ញាតិបងប្អូនរបស់អ្នកថាអាចកើតមានអាការះបែបនេះ ដូចគ្នាដែរ ឬអត់ប្រសិនបើកើតមានព្យាបាល និងការពារ និងជួបផលពិបាក។ -រោគប្រតិកម្ម មនុស្សដែលកើតមានប្រតិកម្មគេរកឃើញថាសរសៃឈាមពណ៌ខ្មៅដែលស្ថិតនៅជុំវិញភ្នែក និងរីកធំជាងមនុស្សតទូទៅ ហើយសរសៃឈាមខ្មៅទាំងអស់នេះឯងដែលជាមូលហេតុធ្វើឱ្យត្របក ភ្នែករបស់មនុស្សកើតរោគប្រតិកម្មខ្មៅជាំជាងមនុស្សទូទៅ។ -ជាំជាដុំៗ អាការះជាំដុំ គឺជាកោសិកាគ្រាប់ឈាមពណ៌ដែលស្ថិតនៅក្នុងស្រទាប់ស្បែក។ អ្នកខ្លះគេរក ឃើញថាមានភាពខុសប្រក្រតីដែលភាគច្រើនប្រទះឃើញនៅជុំវិញភ្នែក និងច្រើនតែកើតនៅភ្នែក ខាងណាមួយ។ ក៏ប៉ុន្តែមានអ្នកខ្លះអាចកើតទាំងសងខាងធ្វើឱ្យត្របកភ្នែកឡើងជាំខ្មៅតែម្តង។ ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៤៩៣ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.