ក្រុមប្រតិបត្តិការ​ លុបបំបាត់ បទល្មើសនេសាទ ប្រចាំខេត្តសៀមរាប ឃាត់ជនល្មើស ១២នាក់ និងទូកនេសាទ ខុសច្បាប់ ១៣គ្រឿង

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • សៀមរាប ៖ ក្រុមប្រតិបត្តិការលុបបំបាត់ បទល្មើសនេសាទ មុខព្រួញប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ បានឃាត់ខ្លួនជនល្មើស ១២នាក់ រួមទាំងទូកប្រព្រឹត្តបទល្មើស ១៣គ្រឿ់ង នៅភូមិទី៧ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ។
    អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក លោក ហាក់ សុខមករា ដែលដឹកនាំ ក្រុមប្រតិបត្តិការលុបបំបាត់បទល្មើសនេសាទ ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ជនល្មើសទាំង ១២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ មានប្រុសចំនួន ៨នាក់ និងស្រ្តី៤នាក់ ពួកគេទាំងនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ។
    លោក ហាក់ សុខមករា បានឲ្យដឹងទៀតថា ទូកនេសាទ ១៣គ្រឿង បានប្រព្រឹត្តបទល្មើសនោះ មានប្រភេទទូកម៉ាញ់ និងប្រភេទទូក យាំងកាវ ដែលប្រតិបត្តិការនេះ គឺបានចូលរួមសហការ ជាមួយព្រះរាជអាជ្ញារងខេត្តសៀមរាប រួមទំាងកម្លាំងប្រតិបត្តិការលុបបំបាត់បទល្មើសប្រចាំខេត្ត បាត់ដំបង ។
    គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះដែរ ក្រុមប្រតិបត្តិការលុបបំបាត់បទល្មើសនេសាទ ប្រចាំខេត្តសៀម រាប ក៏បានធ្វើការបញ្ជូន ជនល្មើស ៤នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបផងដែរ បើគិតមក ថ្ងៃនេះ កម្លាំងប្រតិបត្តិការបានធ្វើការ ឃាត់ខ្លួន មនុស្សសរុប ១៦នាក់ហើយ រួមទាំងបានបំផ្លាញ នូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនផងដែរ ៕

    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.