ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានបញ្ជាក់ថា
ចាប់ពីម៉ោង ៧យប់ថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១៦ ខែមករា
បំណែកយានអាវកាសរបស់រុស្ស៊ី
អាចធ្លាក់នៅតំបន់ណាមួយក្នុងប្រទេសកម្ពុជា
ប៉ុន្តែបំណែកនោះមិនប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។
សហព័ន្ធអវកាសរុស្ស៊ី Roscosmos បានឱ្យដឹងថា
កាកសំណល់ដែលមានទម្ងន់ប្រមាណ២០០គីឡូក្រាមប៉ុណ្ណោះ
បានធ្លាក់ផ្ដាច់ចេញពីយានអវកាស Phobos-Grunt នៅភពព្រះអង្គារ
ហើយបាននិងកំពុងធ្លាក់មកភពផែនដី នៅអំឡុងថ្ងៃទី១០-១៥ ខែមករា
ឆ្នាំ២០១២ ។
ប្រភពដដែលបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ភពផែនដីអាចមានកំទេចកំទី កាកសំណល់ប្រមាណ២០-៣០ បំណែក
ដែលផ្ដាច់ចេញពីយានអវកាសខាងលើនេះ
ប៉ុន្តែទម្ងន់របស់វាមិនលើសពី២០០គីឡូក្រាមឡើយ ។ កាកសំណល់នោះ
ជាផ្នែកមួយ ផ្ដាច់ចេញពីបំណែកយានអវកាស ដែលនឹងត្រូវធ្លាក់ចុះមកក្រោម ។
ប្រភពបញ្ជាក់ថា បើទោះបីជាធ្លាក់កម្ទេចកំទីទាំងនេះមកភពផែនដីក៏ពិតមែន
តែមិនបាន បង្កគ្រោះថ្នាក់ដែលផ្ទុកដោយសារធាតុវិទ្យុសកម្មអ្វីនោះដែរ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែមករា នេះ បានឲ្យដឹងថា «យោងតាមព័ត៌មាន ផ្តល់ដោយស្ថានទូត សហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បំណែកមួយចំនួន នៃយានអាវកាស ដែលខូចនឹងធ្លាក់ចុះមកភពផែនដី នៅចន្លោះពេលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៧ និង០០នាទីយប់ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២»។
សេចក្តីជូនព័ត៌មាននេះ បានបញ្ជាក់ទៀតថា បំណែកយានអាវកាសទាំងនេះ នឹងធ្លាក់លើរង្វង់តំបន់មួយ នៃផែនដី ដែលក្នុងនោះ រួមមានប្រទេសកម្ពុជាផងដែរ ។

តែទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានខាងលើនេះ
បានឲ្យដឹងទៀតថា លទ្ធភាពដែលបំណែកយានអាវកាស ធ្លាក់មកលើទឹកដីកម្ពុជា
មានតិចតួចទេ ហើយការជូនព័ត៌មាននេះ ដើម្បីឲ្យសាធារណជន
មានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា
ចៀសវាងការភ្ញាក់ផ្អើល៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.