ភ្នំពេញៈ ដោយសារតែ មានការគាំទ្រ កាន់តែច្រើន ពីអតិថិជនរបស់ខ្លួន ក្រុមហ៊ុនទេសចរណ៍ គិនេសត្រាវែល នាំមុខគេមួយ នៃប្រទេសកម្ពុជា បានបន្ថែមទិសដៅ កម្សាន្តមួយថ្មីបន្ថែមទៀត ទៅកាន់ប្រទេសថៃ តបតាម ការសំណូមពរ របស់អតិថិជន ។
អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនទេសចរណ៍ គិនេសត្រាវែល (Keness Travel-KTC) កញ្ញា Ei Shwe Zin Aung បានប្រាប់ មជ្ឈមណ្ឌលដើមអម្ពិល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នៅការិយាល័យ ក្រុមហ៊ុនទេសចរណ៍ របស់ខ្លួនថា ការបន្ថែមនេះ ដោយ សារតែ មានសំណូមពរ ទាំងផ្ទាល់មាត់ សារអេឡិចត្រូនិក របស់អតិថិជន ទើបក្រុមហ៊ុន សម្រេចតាមសំណូមពរនេះ ។
កញ្ញា មានជំនឿបរិយាកាសល្អ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា ថៃ ពិតជានឹងជំរុញ ឱ្យមានកំណើនទេសចរណ៍ទាំងសងខាង ។
កញ្ញា Ei Shwe Zin Aung សញ្ជាតិភូមា បន្តថា តាមរយៈដំណើរ កញ្ចប់ខ្សែទស្សនកិច្ច អតិថិជន ទៅបានទស្សនា តំបន់ទេស ចរណ៍ផ្សេងៗ នៅរាជធានីបាងកក នៃប្រទេសថៃ និងតំបន់ឆ្នេរ ប្រកបដោយភាពទាក់ទាញ ។
យ៉ាងណាក៏ដោយ លោកស្រី សែន សេរីរ័ត្ន នាយិកា ចាត់ការទូទៅ នៃក្រុមហ៊ុនទេសចរណ៍គិនេស មានជំនឿយ៉ាងមុតមាំផងដែរថា តាមរយៈការពង្រីកនេះ ផ្តល់ជម្រើសកាន់តែច្រើន សម្រាប់អតិថិជន ក្នុងទទួលយកសេវាកម្ម ដ៏ប្រណិតរបស់ក្រុមហ៊ុន។ លោកស្រី ក៏បានថ្លែងអំណរគុណ ជាអនេកប្បការ ជូនដល់អតិថិជនទាំងឡាយ ដែលបានផ្តល់សេចក្តីទុកចិត្ត ក្នុងទទួលយកការបម្រើជូនសេវាកម្ម របស់ក្រុមហ៊ុននាពេលកន្លងមក ។
នាពេលកន្លងមក ក្រុមហ៊ុនទេសចរណ៍ គិនេសត្រាវែល ក៏មានផ្តល់កញ្ចប់ទស្សនកិច្ច ទៅកាន់ប្រទេសចំនួន ៤ ផងដែរ រួមមានប្រទេសឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងភូមា ។
កញ្ញា Ei Shwe Zin Aung ក៏បានបញ្ជាក់ផងដែរថា “លក្ខណៈពិសេស របស់គិនេសត្រាវែល គឺយើងបានរៀបចំ នូវកម្មវិធីដំណើរកម្សាន្តយ៉ាងល្អពិសេស ហើយមានទ្រង់ទ្រាយ ខុសប្លែក ភ្នាក់ងារទេសចរណ៍ដទៃទៀត។ យើងផ្តល់ជូនដល់អតិថិជន ទាំង បរទេស និងខ្មែរទទួលបានសេវាល្អដូចគ្នា នឹងបំពេញនូវចំណង់ចំណូលចិត្ត នៃការកម្សាន្តរបស់ ភ្ញៀវ គ្រប់បែបយ៉ាង និងប្រកបដោយគុណភាពខ្ពស់”។
ទាក់ទងទៅនឹងតម្លៃ ដែលក្រុមហ៊ុនបានកំណត់នេះ គឺ ក្រុមហ៊ុនបូកបញ្ចូល ថ្លៃធ្វើដំណើរ មគ្គុទ្ទេសក៍ ជាមួយនឹងការស្នាក់នៅ រួមទាំងសម្រាប់អាហារ ៣ ពេល ជូនផងដែរ លើកលែងតែ សំបុត្រយន្តហោះ មិនត្រូវបានគិតបញ្ចូលនោះទេ។
ប្រធានក្រុមហ៊ុន ទេសចរណ៍គិនេស ត្រាវែល លោក សយ សុភា និងជានាយកវិទ្យុដើមអម្ពិល អេហ្វអឹម ៩៣.៧៥មេហ្គាហឺត នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងដែរថា គិនេស មិនត្រឹមតែរៀបចំ នូវកញ្ចប់ដំណើរកម្សាន្តរបស់អតិថិជន ក្នុងស្រុកនោះទេ ក្រុមហ៊ុនគ្រោងរៀបចំ ដំណើរកម្សាន្តដ៏ល្អពិសេស ផ្សេងៗទៀត សម្រាប់ភ្ញៀវអន្តរជាតិផងដែរ ។
ជាងនេះទៅទៀត ក្រុមហ៊ុន ក៏មានការផ្តល់ជូន នូវវត្ថុអនុស្សាវរីយ៍ ដល់អតិថិជនរបស់គិនេស ដែលបានជាវសេវាកម្មផងដែរ។ លោកបន្តថា “យើងផ្តល់ជូន អតិថិជននូវតម្លៃពិសេស កម្មវិធីល្អ សេវាកម្មល្អ និងមិនតែប៉ុណ្ណោះ ចង់ធ្វើឱ្យភ្ញៀវដើរកម្សាន្តជា មួយយើងហើយ ចង់ដើរជាមួយយើងទៀត ”។
សម្រាប់ទិសដៅ ថ្ងៃអនាគត សយ សុភា ដែលជាអ្នកឆ្លើយឆ្លងព័ ត៌មាវិទ្យអូស្រា្តលីខេមរភាសាប្រចាំកម្ពុជា ផងដែរនោះ បាន ឱ្យដឹងថា គិនេស នឹងបន្ថែមកញ្ចប់ ទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីផងដែរ ។
គិនេសត្រាវែល មិនត្រឹមតែ មានការរៀបចំ កញ្ចប់ដំណើរកម្សាន្តប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានសេវាកម្មផ្សេងៗ ដូចជា ដំណើរ កម្សាន្តអេកូទេសចរណ៍ និងផ្សងព្រេង, កម្មវិធីទេសចរណ៍ រៀបតាមចំណង់ចំណូលចិត្ត របស់អតិថិជន ទស្សនកិច្ចទីក្រុង កក់ សណ្ឋាគារ ជួលរថយន្ត ទេសចរណ៍គ្រប់ប្រភេទ កញ្ចប់ “រាត្រីទឹកឃ្មុំ” និងស្ប៉ា សម្រាប់គូរស្វាមីភរិយា រៀបការថ្មីថ្មោង កក់ សំបុត្រយន្តហោះ កម្មវិធីប្រជុំ ទិដ្ឋាការ ធានារ៉ាប់រង ពេលធ្វើដំណើរ និងបញ្ញើរឥវ៉ាន់ជាដើម ៕ ប្រពភ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.