គេហទំព័រthenextweb ចេញផ្សាយព្រឹកថ្ងៃទី ៣១ កន្លងទៅនេះថា គេហទំព័រលក់ដូរអនឡាញធំលំដាប់ទីមួយរបស់ពិភពលោក amazon ពេលនេះផ្ទុកObject រហូតដល់ទៅ ៧៦២ពាន់លាន ហើយ។ តួលេខនេះគឺកើនពី ២៦២ពាន់លានObject មកតួលេខលេខខាងលើ គិតចាប់ពីដើមឆ្នាំកន្លងទៅមកដល់បច្ចុប្បន្ន ឬបើគិតជាភាគរយមានការកើនឡើងប្រមាណជា ១៩២%។
សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយផ្ទាល់របស់ Amazon លើប្លក់របស់ខ្លួនបានបញ្ជាក់ថា ក្នុងមួយវិនាទី មានការRequest រហូតដល់ទៅ ៥០ម៉ឺន ដង។
Amazon S3 (Amazon Simple Stroage Service) ជាសេវាកម្មមួយក្នុងការStore និងទាញយក ទិន្នន័យOnline គ្រប់ពេលវេលា គ្រប់ទីកន្លែង។ S3 ត្រូវបានរចនាឡើងរួមជាមួយនឹង Security កម្រិតខ្ពស់ ល្បឿនលឿន ប៉ុន្តែសេវានេះ ត្រូវបានគិតលុយសម្រាប់អ្នកប្រើប្រាស់ទៅតាមជម្រើស ទំហំណាមួយ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.