រូ​ម៉ា​នី​លក់​ទ្រព្យ​សម្បត្តិ និង​វត្ថុ​អនុ​ស្សា​វ​រីយ៍​អតី​ត​មេ​ដឹក​នាំ​ផ្តាច់​ការ​សាវ​ឆេ​ស្គូ​

Posted on
  • Sunday, January 29, 2012
  • by
  • angco.co
  • in
  • Labels:

  • ទី​ភ្នាក់​ងារ​​​ព័ត៌​​មាន BBC ​ផ្សាយ​​ថា ក្រុម​ហ៊ុ​ន​ដេញ​ថ្លៃ​ក្នុង​ប្រ​ទេស​រ៉ូ​ម៉ា​នី បាន​លក់​លាង​ឃ្លាំង​​នូវ​ទ្រព្យ​សម្បត្តិ​​ជា​​ស្បែក​ខ្លា សត្វ​ព្រាប ធ្វើ​ពី​ប្រាក់ និង​គោ​​ព្រៃ​ ច្នៃ​ពី​​សំ​រឹទ្ធិ​​​រួម​ទាំង​វត្ថុ​​​រង្វាន់ និង​វត្ថុ​​អនុ​ស្សា​វរី​យ៍​​ផ្សេង​​ៗ​ជា​ច្រើន​​ ដែល​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់ ឬ​ផលិត​នៅ​​​ក្នុង​យុ​គ​សម័យ​​របស់​មេ​ដឹក​នាំ​​​​កុំ​មុយ​នី​ស្ត នី​កូ​ឡៃ​ សាវ​ឆេ​ស្គូ ។ មាន​មនុស្ស​​ទិញ​ស្បែក​ខ្លា​ក្នុង​តម្លៃ​៣.៧៥០​អឺរ៉ូ ខណៈ​ពេល​រូប​គោ​ព្រៃ ដែល​លោក​​សាវ​ឆេ​ស្គូ ​បាន​ទទួល​ពី​លោក​ម៉ៅ​ សេ​​ទុង ត្រូវ​លក់​ក្នុង​តម្លៃ​១២.០០០​អឺ​រ៉ូ​​ ។ ចំណែក​​រូប​សត្វ​ព្រាប ដែល​អតី​ត​មេ​ដឹក​​នាំ​រូប​ម៉ា​នី បាន​ទទួល​ពី​ព្រះ​អង្គ​ម្ចាស់​​ចា​ រ៉េ​សា ប៉ា​ឡា​វី នៃ​ប្រ​ទេស​អ៊ី​រ៉ង់ ។
    ក្រៅ​ពី​នេះ​ក៏​មាន​ស៊ុម​រូប​ថត ត្រា​រូប​ថត​និង​ទង់​​ជាតិ​ដែល​ផលិត​​​ក្នុង​សម័យ​កុំ​មុ​យ​នីស្ត​​​ដែល​ទង់​​ជាតិ​​​​ខ្លះ​មាន​អាយុ​​ប្រ​ហែ​ល​៧០​​ឆ្នាំ ក៏​ត្រូវ​យក​ទៅ​ដាក់​​ដេញ​ថ្លៃ កាល​ពី​ថ្ងៃ​ទី​២៦ មក​រា ​កន្លង​មក ។​ ចាត់ទុក​ថា ​ជា​ការ​យក​​ទ្រព្យ​សម្បត្តិ​​​របស់​លោក​​​សាវ​​ឆេ​ស្គូ លក់​នៅ​​លើ​ទី​ផ្សារ​​ជា​សាធា​រណៈ​​ជា​លើក​ដំ​បូង​ក្នុង​អំឡុង​ពេល​១​ទស​វត្ស ។ លោក​នី​កូ​​ឡៃ សាវ​ឆេ​ស្គូ ​បាន​ដឹក​នាំ​​ប្រ​ទេស​រូ​ម៉ា​នី ជា​លក្ខណៈ​ផ្តាច់​ការ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​គណ​បក្ស​​កុំ​ម​ុយ​នីស្ត​ ក្នុង​​រវាង​​ពី​ឆ្នាំ​​១៨៩៥​-១៩៨៩​ ​​មុន​ពេល​ទទួល​​​ការ​​ផ្តួល​​រំ​លំ​ពី​អំណាច​​ កាល​ពី​ឆ្នាំ​១៩៨៩ ។ ​
    អតី​ត​​​មេ​ដឹក​នាំ​ផ្តាច់​ការ​​ និង​ប្រ​ពន្ធ​រស់​នៅ​ក្នុង​ស្ថាន​ភាពថ្កុំ​ថ្កើង ខណៈ​ពេល​ប្រ​ជា​ជន​ រ៉ូ​ម៉ា​នី ភាគ​ច្រើន​​ត្រូវ​ត​ស៊ូ​​ នឹង​ភាព​ក្រី​ក្រ គ្មាន​អគ្គិ​​សនី ប្រើ​ប្រាស់​ និង​ថែម​ទាំង​ត្រួ​ត​​ត្រា​​ដោយ​បណ្តា​ប៉ូ​លិស​​សម្ងាត់​ទៀត​ផង​ ។ ស្រប​ពេល​ជា​មួយ​​គ្នា​នេះ លោក​ដាយ​អា​ណា​​ដូស៊ី​ អ្នក​ប្រ​ចាំ​ការ​ក្នុង​បណ្ណា​ល័យ​របស់​រ៉ូ​ម៉ា​នី បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​រ៉យ​ទ័រថា មនុស្ស​ជំ​នាន់​​​នោះ​មាន​ចំនួន​ដ៏​តិច​តួច​ ដែល​ដឹង​ថា ​មាន​អ្វី​កើត​ឡើង​​​ក្នុង​សម័យ​នោះ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.