ខួរ​ក្បាល​បុរស​មិន​មែន​ពោរពេញ​សុទ្ធ​តែ​រឿង​សិច​ទេ!

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120118_22b
    ក្រុង​ញូវយ៉ក : ការ​សិក្សា​ថ្មី​បាន​ព្យាយាម​លុប​បំបាត់​ទស្សនៈ​មនុស្ស​ទូទៅ​ដែល​តែង​គិតថា ​ខួរ​ក្បាល​របស់​បុរស​គិត​តែ​ពី​រឿង​ផ្លូវ​ភេទ ៨​ពាន់​ដង​ក្នុង​មួយ​ថ្ងៃ។
    លទ្ធផល​ពីការ​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​អូហាយ៉ូ​នេះ​បាន​បញ្ជាក់​ ​ថា បុរស​មិន​បាន​គិត​តែ​ពី​រឿង​ផ្លូវ​ភេទ​ជា​រៀង​រាល់​៧​វិនាទី​ ដូច​ការ​សិក្សា​កន្លង​មក​អះអាង​នោះ​ទេ។ ដំណេក និង​អាហារ​ក៏​ជា​​ប្រធាន​បទ​ដែល​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​របស់​បុរស​ជា​ញឹកញាប់​ផង​ដែរ។
    ការ​តាម​ដាន​លើ​និស្សិត​ស្រី​១៦៣​នាក់ និង​ប្រុស​១២០​នាក់ អាយុ​ពី​១៨​ទៅ​២៥​ឆ្នាំ​ បាន​រក​ឃើញ​ថា ​បុរស​ម្នាក់​អាច​នឹក​គិត​ដល់​រឿង​ផ្លូវ​ភេទ​ចន្លោះ​ពី​១ទៅ​៣៨៨​ដង​ក្នុង​ មួយ​ថ្ងៃ ខណៈ​ដែល​ស្ត្រី​គិត​អំពី​សិច​ពី​ ១​ទៅ​១៤០​ដង​ប៉ុណ្ណោះ។
    ជា​មធ្យម បុរស​គិត​ពី​រឿង​សិច​ប្រមាណ​១៩​ដង​ក្នុង​មួយ​ថ្ងៃ ចំណែក​ឯ​ស្ត្រី​វិញ​ប្រមាណ​ជា​១០​ដង​ក្នុង​មួយ​ថ្ងៃ​។
    លោក ធឺរី ហ្វីស័រ (Terri Fisher) សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​ដែល​ដឹក​នាំ​ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង ថា៖ «វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ទុក​ចិត្ត​លើ​ ទិន្នន័យ​មិន​ត្រឹម​ត្រូវ​ដែល​ថា​បុរស​គិត​ពី​រឿង​ផ្លូវ​ភេទ​គ្រប់​វិនាទី»។
    លោក​បាន​បន្ត​ថា៖ «ទិន្នន័យ​បំប៉ោង​ដែល​ថា​បុរស​គិត​ពី​រឿង​សិច​ជា​រៀង​រាល់​៧​វិនាទី​ម្ដង​ នោះ អាច​ធ្វើ​ឲ្យ​បុរស​ទូទៅ​គិត​ថា​ខ្លួន​ខុស​គេ​ខុស​ឯង ប្រសិន​បើ​ជាក់ស្ដែង​បុរស​នោះ​មិន​សូវ​នឹក​នា​ដល់​រឿង​សិច​ដូច​ការ​អះអាង​ខាង លើ​ទេ​»៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.