តូយ៉ូតា Fun Vii រាង​ចម្លែក​ទាក់​ភ្នែក​យុវវ័យ

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120105_26a
    តូក្យូ : សម្លឹង​មើល​វា​មួយ​ខ្វាច់​ទៅ មិត្ត​អ្នក​អាន​នឹង​ឆ្ងល់​ថា តើ​វា​មាន​រាង​ដូច​អ្វី? ដូច​ទូរស័ព្ទ​ដៃ ដូច​ម៉ាស៊ីន​លេង​ហ្គេម ឬ​ក៏​ដូច​កូន​ឡាន? តាម​ការ​ពិត​រថយន្ត​តូយ៉ូតា Fun Vii នេះ​គឺ​ត្រូវ​បាន​រចនា​ដោយ​យក​រាង​តាម​វត្ថុ​ទាំង​៣​ខាង​លើ។
    បង្ហាញ​ខ្លួន​ក្នុង​ពិព័រណ៍​រថយន្ត​ទីក្រុង​តូក្យូ​កាល​ពី​ចុង​ឆ្នាំ​កន្លង ​ទៅ​នេះ រថយន្ត​តូយ៉ូតា Fun Vii បាន​ធ្វើ​ឲ្យ​អ្នក​មក​ទស្សនា​ភ្ញាក់ផ្អើល​មិន​តិច​ទេ​ជាមួយ​នឹង​រូបរាង​ដ៏ ចម្លែក​របស់​វា។
    ជាមួយ​នឹង​ពណ៌​ខ្មៅ​រំលេច​ដោយ​គំនូរ​ផ្កា​នៅ​ទ្វារ​សង​ខាង រថយន្ត​ប្រវែង​ជិត​៤​ម៉ែត្រ​នេះ​ មាន​កៅអី​អង្គុយ​សម្រាប់​មនុស្ស​បី​នាក់។ ការ​រចនា​ផ្នែក​ខាង​ក្រៅ នឹង​ខាង​ក្នុង​ត្រូវ​បាន​ប្រើ​ផ្ទៃ​លោហធាតុ​​ដែល​អាច​គូស​គំនូរ​តាម​ចិត្ត ​ចង់​បន្ថែម​ពី​លើ​នេះ​បាន​ទៀត​ផង។
    ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​ប្រើ​បច្ចេក​វិទ្យា​គូស​គំនូរ​នេះ​យ៉ាង​ណា​ទេ អ្នក​នឹង​ទទួល​បាន​នូវ​ជំនួយ​ពី​កម្មវិធី​ navigation concierge ដែល​មាន​រូប​នារី​ម្នាក់​រង់ចាំ​ពន្យល់​ប្រាប់​អ្នក​ពី​ដំណាក់​កាល​នីមួយៗ។ កម្មវិធី​នេះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្វែង​រក​ផ្លូវ​ត​ភ្ជាប់​ពី​កន្លែង​មួយ​ទៅ ​កន្លែង​មួយ​ទៀត​ផង​ដែរ ដោយ​សារ​តែ​រថយន្ត​ត្រូវ​បាន​តភ្ជាប់​ជាមួយ​រថយន្ត​ម៉ាក​ដូច​គ្នា​ដទៃ​ទៀត​នៅ​ លើ​ផ្លូវ។
    យ៉ាង​ណា​មិញ សូម​កុំ​សង្ឃឹម​ថា​លោក​អ្នក​នឹង​មាន​វាសនា​បាន​ប៉ះ​ចង្កូត​វា​ឲ្យ​សោះ ព្រោះ​រថយន្ត​តូយ៉ូតា Fun Vii នេះ​គឺជា​ប្រភេទ​យាន​ដែល​បញ្ជា​ការ​បើក​បរ​ដោយ​ខ្លួន​ឯង ពោល​គឺ​មិន​ចាំបាច់​មាន​មនុស្ស​កាន់​ចង្កូត​បញ្ជា​វា​ទេ។
    ជាមួយ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ លោក​អ្នក​ពិត​ជា​ឆ្ងល់​ថា តើ​រថយន្ត​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ​នឹង​ដំណើរ​ការ​ដឹក​អ្នក​ដំណើរ​យ៉ាង​ណា​ទៅ?
    មក​ទល់​ថ្ងៃ​នេះ ក្រុមហ៊ុន​តូយ៉ូតា​នៅ​មិន​ទាន់​បង្ហើប​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រថយន្ត ​នេះ​ឡើយ ដោយ​គេ​គ្រាន់​តែ​ដឹង​ថា វា​ជា​រថយន្ត​ដែល​ផ្ដល់​ភាព​សប្បាយ​ដូច​ឈ្មោះ​របស់​វា​អ៊ីចឹង។ វាត្រូវ​បាន​​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​ស្មាត​ហ្វូន និង​ហ្គេម​ជា​ច្រើន​ប្រភេទ ដែល​តម្រូវ​ចិត្ត​យុវវ័យ​នា​សម័យ​កាល​​ដ៏​ទំនើប​​នេះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.