សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ជូន​របាយការណ៍​អ្នក​រស់នៅ​បុរី​កីឡា​ដែល​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:
  • ​ការ​ពិត​នៃ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​ ២២​គ្រួសារ​ ទៅ​មណ្ឌល​ព្រៃ​ស្ពឺ​
    ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​បាន​លើក​ឡើង​តាម​បណ្តាញសារព័ត៌មាន​នានា​ ក៏​ដូច​ជា​ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ឈ្វេង​យល់​អំពី​ករណី​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ប្រជាពលរដ្ឋ​ (​មិនមែន​ជា​អ្នក​រស់នៅ​បូ​រី​កីឡា​រហូត​ដល់​ឆ្នាំ​២០០៣​ទេ​)​ ទៅ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​ឯ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​ ទីចាត់ការ​ច្បាប់​ និង​សិទ្ធិ​មនុស្ស​ របស់​សាលា​រាជធានី​ភ្នំពេញ​ សូម​ធ្វើការ​បង្ហាញ​ជូន​នូវ​របាយការណ៍​ ដូច​តទៅ​៖​
    ​រហូត​មក​ដល់​ពេល​នេះ​ យើង​បាន​ស្រាវជ្រាវ​ឃើញ​ថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​២២​គ្រួសារ​នោះ​៖​
    •​    ​មាន​ ១៤​ គ្រួសារ​ បាន​ទិញ​ផ្ទះ​នៅ​លើ​ដី​រដ្ឋ​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ (​ស្ថិត​ក្នុង​ពេល​ហាមឃាត់​របស់​អាជ្ញាធរ​)​។​ ជា​ថ្នូរ​នឹង​ការ​ទិញ​ដី​ដោយ​ខុសច្បាប់​នេះ​ អាជ្ញាធរ​បាន​ផ្តល់​គោលនយោបាយ​ជា​ដី​ ជូន​ពួក​គាត់​ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ ទទួល​
    •​    ​មាន​ ០៦​ គ្រួសារ​ ជា​ប្រភេទ​ទិញ​ផ្ទះ​ខុសច្បាប់​នៅ​លើ​ដី​រដ្ឋ​ ហើយ​មិន​បាន​ស្នាក់​នៅទេ​ គឺ​ទុក​ជួល​ យក​កំ​រ៉ៃ​
    •​    ​មាន​ ០១​ គ្រួសារ​ ដែល​ទទួល​បាន​ផ្ទះ​រួច​ហើយ​ ប៉ុន្តែ​លក់​បន្ត​រួច​មក​តវ៉ា​សុំ​ឱ្យ​កូន​
    •​    ​មាន​ ០១​ គ្រួសារ​ ជា​ប្រភេទ​មនុស្ស​ដែល​ឆ្លៀត​មក​ស្នាក់​នៅ​ដើម្បី​ទាមទារ​លុយកាក់​ ហើយ​បាន​ព្រមព្រៀង​ទទួល​ យក​គោលនយោបាយ​ជា​ដី​ ០១​ ឡូ​តិ៍​ និង​ថវិកា​ ៥០០​ ដុល្លារ​ រួច​ និង​ចង់​ទាមទារ​បន្ថែម​។​
    ​ជាមួយនឹង​តួលេខ​ខាងលើ​ យើង​សូម​ឱ្យ​អស់លោក​ពិចារណា​ថា​តើ​ជា​ការ​ត្រឹមត្រូវ​ដែរ​ឬទេ​ ដែល​ពួក​គាត់​មក​ទិញ​ផ្ទះ​ នៅ​លើ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ហើយ​អ្នកខ្លះ​ទៀត​បាន​ព្រមព្រៀង​ទទួល​នូវ​របប​គោលនយោបាយ​រួចរាល់​ ហើយ​បែ​ជា​មក​ ធ្វើការ​តវ៉ា​ ទាមទារ​បន្ថែម​ទៀត​ ឬ​ក៏​តវ៉ា​ឱ្យ​កូន​ខ្លួនឯង​នោះ​ ?​
    ​ការ​ដែល​អាជ្ញាធរ​បាន​បញ្ជូន​ពួក​គាត់​ ឱ្យទៅ​ស្នាក់​នៅ​មួយ​រយៈ​បណ្តោះអាសន្ន​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​ គឺ​មិនមែន​ ជា​ការ​ឃុំឃាំង​អ្វី​នោះ​ទេ​ គឺ​ដើម្បី​ទទួល​បានការ​ថែទាំ​ និង​រង់ចាំ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ បើ​អស់លោក​ ចោទ​អាជ្ញាធរ​ ថា​ឃុំឃាំង​ពួក​គេ​ យើង​ចង់​សួរ​អស់លោក​វិញ​ថា​ បើ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ តើ​ពួក​គេ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ ដើម្បី​ទាក់ទង​មក​ខាងក្រៅ​បាន​ឬទេ​ ?​ លើស​ពី​នេះ​ទៀត​ អាជ្ញាធរ​ក៏​កំពុង​តែ​ស្វែង​យល់​ពី​ពួក​គាត់​ ថា​តើ​ចង់បាន​អ្វី​ឱ្យ​ ពិតប្រាកដ​ ?​ វា​មិនមែន​ជា​សេរីភាព​ទេ​ បើ​គេ​មិន​គោរព​ច្បាប់​នោះ​។​
    មួយវិញទៀត​ យើងខ្ញុំ​ចង់ឱ្យ​អស់លោក​ឈរ​លើ​គោលការណ៍​សីលធម៌​សារព័ត៌មាន​ជា​មូលដ្ឋាន​ ដោយ​មិន​សំអាង​ តែ​លើ​ព័ត៌មាន​អគតិ​ ដែល​គ្មាន​សារជាតិ​ជា​មនុស្ស​ ហើយ​ធ្វើការ​វាយតម្លៃ​មនុស្ស​ ដោយ​គ្រាន់តែ​មើល​លើ​សំបក​ក្រៅ​ ប៉ុណ្ណឹង​។​ បើសិនជា​អាច​ យើង​ចង់ឱ្យ​អស់លោក​មក​ពិនិត្យ​ ស្ថានភាព​ជាក់ស្តែង​នៅ​ភ្នំពេញ​ ជា​ជាង​គិតតែ​ពី​ស្តាប់​ព័ត៌មាន​ បំផ្លើស​គ្មាន​ការ​ពិត​ទាំង​អស់នោះ​។​ នៅ​ពេល​នោះ​ អស់លោក​នឹង​បានដឹង​ពី​រឿងរ៉ាវ​ពិត​ ហើយ​អស់លោក​នឹង​យល់​ពី​ ការ​លំបាក​របស់​អាជ្ញាធរ​ ថា​តើ​យើង​ត្រូវ​ថែទាំ​ពួក​គាត់​បែប​ណា​?​




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.