ភ្នំពេញៈ នារីបម្រើការងារនៅក្លឹបខារ៉ាអូខេម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុជាមួយនឹង សម្លៀកបំពាក់ស៊ិចស៊ីបញ្ជាក់ថា ពេលចេញពីធ្វើការអត់ទៅផ្ទះទេ បែរជាបបួលគ្នាជិះម៉ូតូប្រណាំងគ្នា លេងជាមួយមិត្តប្រុសបណ្តាលឲ្យជ្រុលទៅបុកឃឿនថ្នល់ក្បែររបងរដ្ឋសភាសំដៅទៅស្ពានហង្សកោះ ពេជ្រ ហើយហោះទៅបុកបោកនឹងសសរគោមបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ នៅចំណុចតាមបណ្តោយផ្លូវក្បែររដ្ឋសភាខាងត្បូងឆ្ពោះឡើងទៅស្ពានហង្សកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ជា រតនា អាយុ២៣ឆ្នាំ ស្លាបើនៅនឹងកន្លែងកើតហេត និងមិត្តប្រុសម្នាក់រងរបួស ធ្ងន់ឈ្មោះ ពុយ មិនា អាយុ២០ឆ្នាំ ជាសិស្សនៅវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះលេខ ១៣៧ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ របួសក្បាលហូរឈាមចូលខួរ កំពុង សម្រាកព្យាបាលនៅគ្លីនិកគឹមសុង ពួកគេជិះម៉ូតូម៉ាកអាយខន់ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម ១-B ៩៥១២។
សពនារីរងគ្រោះតម្កល់នៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.