ស្ត្រីដែលមាន​ ​“ប្រដាប់​​ភេទ​”​ ដល់​ទៅ ២

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:
  • Hazel Jones បានទៅជួបវេជ្ជបណ្ឌិត ក្រោយពេលដែលមិត្តប្រុសយូរឆ្នាំ របស់នាងប្រាប់ថា នាងមានប្រដាប់ភេទចម្លែកណាស់។
    ស្រ្តីសក់ពណ៌ទង់ដែង អាយុ ២៧ឆ្នាំ High Wycomba មានស្បូន២ ពោលគឺ ស្បូន២ និងមាត់ស្បូន២ ដែរ។ ក្នុងវេជ្ជសាស្រ្តករណីនេះ កម្រណាស់ គឺ ១/១លាននាក់ ប៉ុណ្ណោះ។  នាងបាននិយយាទៅកាន់ស្ថានីយ៍ទូរទស្សន៍ This Morning ITV ថា នាងមានភាពសុខសាន្តជាមួយស្ថានភាពបច្ចុប្បន្ន ទោះបីត្រូវ “បាត់ព្រម្មចារី” ដល់ទៅ ២លើក។
    នៅពេលដែលយើងខ្ញុំ បានប្រាប់ទៅមនុស្សគ្រប់រូប។ ខ្ញុំចាត់ទុកថា ប្រការនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើល ហើយរឿងនេះ តែងតែបង្កើតបរិយាកាសមួយល្អ។ ប្រសិនបើនារីដទៃចង់មើលខ្ញុំមានសុភមង្គល នឹងឲ្យពួកគេឃើញ ព្រោះវាពុំមែនជារបស់ដែលធ្វើឲ្យខ្ញុំខ្មាស់អៀនឡើយ។
    នាងពោលថាៈ ខ្ញុំតែងរងការរមួលក្រពើខ្លាំង ហើយនឹងមករដូវច្រើន។ ឥឡូវ ខ្ញុំដឹងថា វាមកពីខ្ញុំមានស្បូន២។ ប្រសិនបើចង់មានគភ៌ ខ្ញុំត្រូវប្រយ័ត្នប្រយែង ដើម្បីឲ្យមានគភ៌១ប៉ុណ្ណោះ។
    គ្រាដែលវេជ្ជបណ្ឌិត Dawn Harper ដែលអង្គុយក្បែរនាង ក្នុងកម្មវិធីខាងលើ ហើយនិយាយថា នាងចាំបាច់ត្រូវសំរាលកូនដោយការវះកាត់ តែ Hazel ពុំមានកង្វល់អ្វីឡើយ នាងពោលថាៈ ខ្ញុំមានជីវិតផ្លូវភេទដ៏អស្ចារ្យមួយ!៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.