តែគឺជាភេសជ្ជៈដែលមានការនិយមបំផុតលំដាប់ទី២ក្នុងលោកបន្ទាប់ពីទឹកផឹក។ វាសំបូរទៅដោយ Polyphenols ជាសារធាតុប្រឆាំងអុកស៊ីដកម្មដែលមានសមត្ថភាពបញ្ឈប់កោសិកាមហារីកមិនឱ្យលូតលាស់។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ Jonathan Hodgsonមានប្រសាសន៍ថា៖«វាមានភស្តុតាងរួចជាស្រេចមកហើយដែលថា តែផ្តល់ផលល្អដល់សុខភាព តែការរកឃើញលើកនេះសំខាន់ជាងពេលណាៗទាំងអស់ដ្បិតវាបានបង្ហាញពីការជាប់ទាក់ទងគ្នារវាងតែនិងផ្នែកប្រឈមដ៏សំខាន់ដែលនាំឱ្យកើតជំងឺបេះដូង»។
ការសិក្សាស្រាវជ្រាវលើកនេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់អូស្ត្រាលីបានពិសោធលើអ្នកស្ម័គ្រចិត្តចំនួន៩៥នាក់មានអាយុចន្លោះពី៣៥ទៅ៧៥ឆ្នាំនិងបានប្រើពេលអស់៦ខែ ។ ទោះជាយ៉ាងនេះក្តី តាមលោកសាស្ត្រាចារ្យHodgsonយល់ថា ចាំបាច់ត្រូវមានការសិក្សាលើកក្រោយបន្ថែមទៀតដើម្បីរកឱ្យឃើញកាន់តែច្បាស់ជាងនេះនូវហេតុដែលថា «តែ»អាចធ្វើឱ្យសម្ពាធឈាមចុះទាប។ ចំណែកការសិក្សាពីលើកមុនធ្វើឡើងដោយសាកលវិទ្យាល័យ Harvard Universityបានបង្ហាញថា ទឹកតែអាចជួយជម្រុញមុខងារប្រព័ន្ធស៊ាំក្នុងរាងកាយ ។
ក្រៅពីការផឹកទឹកតែ វិធីផ្សេងទៀតដែលអាចធ្វើឱ្យសម្ពាធឈាមចុះទាបមានដូចជា កាត់បន្ថយការទទួលទានប្រៃនិងផឹកស្រា ទទួលបន្លែ ផ្លែឈើឱ្យបានច្រើន រក្សាទម្ងន់ខ្លួនឱ្យនៅថេរនិងមានសកម្មភាពរស់រវើក ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.