ម៉េច​មិន​ជួយ​នាង​ឲ្យ​ដល់​កំពូល?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ចំពោះ​​​សេចក្ដី​សុខ​ផ្លូវ​ភេទ​ ការ​ឈាន​ដល់​​ចំណុច​កំពូល ​ជា​​ការ​ចង់​បាន​រវាង​ដៃ​គូ​ទាំង​សង​ខាង។ ជា​រឿយៗ​ ភាគី​ខាង​ប្រុស​តែង​ ទៅ​ដល់​ចំណុច​កំពូល​លឿន​ពេក ​ដែល​ទុក​ឲ្យ​ខាង​ស្រី​កណ្ដោច​កណ្ដែង​មិន​ដល់​ត្រើយ។​ ប្រសិន​ បើ​អ្នក​យល់​ច្បាស់ ​ពី​វិធី​​កែ​ខៃ​មួយ​ចំនួន​ ដូច​ជា​ការ​បបោស​អង្អែល​មុខ​បើក​ឆាក​ប្រយុទ្ធ ​ប្រាកដ​ជា​អាច​ជួយ​នាង​​ឲ្យ​បាន​ស្គាល់​ឋានសួគ៌​ពិត​ជាក់​ជា​មិន​ខាន​។ ឥឡូវ ​អ្នក​អាច​សាក​ល្បង​បបោស​អង្អែល​កន្លែង​ខាង​ក្រោម​មើល៍!
    ជើង អ្នក​អាច​ថើប​ថ្នមៗ​​ពី​ចុង​ជើង​មក​ភ្លៅ និង​ពិសេស​គឺ​បាត​ជើង​ជា​កន្លែង​រំញោច​ខ្លាំង​បំផុត​ដែល​អាច​ឲ្យ​នាង​មាន​អារម្មណ៍​ស្រៀវ​ស្រើប​កាន់​តែ​ខ្លាំង។
    ស្បែក​ក្បាល ស្បែក​ក្បាល​មាន​ប្រព័ន្ធ​ប្រសាទ​នានា​ដែល​ពាក់​ព័ន្ធ​នឹង​ខួរ​ក្បាល។ អ្នក​អាច​បបោស​អង្អែល​​នៅ​ពេល​ងូត​ទឹក​ជាមួយ​គ្នា​ ដោយ​ម៉ាស្សា​ស្បែក​ក្បាល​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។
    ត្រចៀក អ្នក​អាច​​ប្រើ​អណ្ដាត​លិទ្ធ​ថ្នម​ៗ​នៅ​ចុង​ត្រចៀក​ និង​ក្រោយ​ត្រចៀក។ កន្លែង​នេះ​ជា​កន្លែង​ដែល​ស្រើប​ស្រាល​ខ្លាំង​មួយ​ ហើយ​ក៏​ធ្លាប់​មាន​នារី​​ដែល​ដល់​ចំណុច​កំពូល​ដោយ​ការ​លិទ្ធ​ត្រចៀក​នេះ​ដែរ។
    ខ្នង អ្នក​អាច​ថើប​ អង្អែល ឬ​ លិទ្ធ​ពី​កញ្ចឹង​ក​ដល់​ត្រគាក ស្រប​ពេល​ដែល​អ្នក​ប្រើ​ម្រាប​ដៃ​លេង​កន្លែង​ពិសេស​របស់​ដៃ​គូ។
    ក្បាល​ពោះ ក្បាល​ពោះ​ជា​ចំណុច​ដែល​អ្នក​មិន​អាច​មើល​រំពង​ចំពោះ​ការ​បបោស​អង្អែល​នេះ។ អ្នក​អាច​ថើប​ថ្នម​ៗ​នៅ​លើ​ស្បែក​ពោះ និង​ជុំវិញ​រង្វង់​ផ្ចិត។
    ក្លៀក និង​សុដន់ ដឹង​ទេ​កន្លែង​ដែល​មាន​រោម​នៅ​លើ​ខ្លួន​គឺ​មាន​រំញោច​ខ្លាំង​ណាស់។ ​ដូច្នេះ​អ្នក​អាច​ប្រើ​បបូរ​មាត់​ថើប​សុដន់​ថ្នមៗ នឹង​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ព្រឺព្រួច ​ឬ​ក៏​អាច​ផ្លុំ​ថ្នមៗ​ក្រោម​ក្លៀក​នាង។
    ថ្ងាស​ខាង​ក្រោម ការ​ថើប​ថ្ងាស​ខាង​ក្រោម​ និង​ផ្ដល់​អារម្មណ៍​សុខ​ស្រួល​ដល់​នាង​កាន់​តែ​ខ្លាំង​ ពេល​ធ្វើ​បែប​នេះ​អ្នក​អាច​ប្រើ​ម្រាម​ដៃ​របស់​អ្នក​លេង​កន្លែង​សំខាន់​របស់​នាង​ដើម្បី​ឲ្យ​អារម្មណ៍​កាន់​តែ​ពុះ​កញ្ជ្រោល​ទ្វេ​ឡើង។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.