ឆែកឃើញមានតែសំឡីនិង ក្រដាសពណ៌ខ្មៅ
ខេត្ដកំពង់ស្ពឺ ៖ លុយដុល្លារដាក់ក្នុង វ៉ាលីធំ២ ត្រូវបង្ក្រាបដោយកម្លាំងកង រាជអាវុធហត្ថស្នាក់ការសន្ដិសុខ៥៥១ ដែលអ្នកខ្លះសន្និដ្ឋានថា អាចជាលុយក្នុង របរទុច្ចរិតណាមួយរបស់ក្រុមសង្គមងងឹត ពេលនេះ ត្រូវសមត្ថកិច្ចនាំយកមកទីបញ្ជា ការកងរាជអាវុធហត្ថខេត្ដដើម្បីស្រាវ ជ្រាវរកប្រភពលុយនេះចេញមកពីណា។
ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា ការបង្ក្រាបលុយខ្មៅនេះបាន ធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ នៅផ្លូវបំបែកក្បែរស្នាក់ការសន្ដិសុខ៥៥១ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។ លុយ២វ៉ាលីនោះមាន ទម្ងន់ប្រមាណ៣០គីឡូក្រាម ព្រមទាំង សម្ភារពាក់ព័ន្ធនឹងការចរាចរលុយនេះ មួយចំនួនទៀត ។
បើតាមប្រភពពីសមត្ថកិច្ចអាវុធហត្ថ ស្នាក់ការសន្ដិសុខ៥៥១បានឱ្យដឹងថា នៅ វេលាម៉ោងខាងលើ កម្លាំងកងរាជអាវុធ ហត្ថដែលយាមប្រចាំការ បានឃើញជន សង្ស័យម្នាក់ចុះពីលើរថយន្ដមួយគ្រឿង ធ្វើដំណើរមកពីខេត្ដបាត់ដំបង បានឈរ រេរាក្បែរស្នាក់ការសន្ដិសុខ៥៥១។ ឃើញ ដូច្នេះ កម្លាំងជំនាញមានការសង្ស័យ ក៏បានដើរសំដៅទៅបុរសម្នាក់នោះហើយពេលឃើញសមត្ថកិច្ចដើរចូលទៅជន សង្ស័យរូបនោះក៏ធ្វើជាដើរទៅបត់ជើងតូចហើយគេចខ្លួនបាត់តែម្ដងដោយ បន្សល់ទុកវ៉ាលី២នៅទីនោះ ។
ប្រភពបានបន្ដថា ក្រោយពីជនសង្ស័យ គេចខ្លួនបាត់ សមត្ថកិច្ចក៏បានយកវ៉ាលី នោះមករក្សាទុកនៅស្នាក់ការ ។ លុះ ព្រឹកឡើងថ្ងៃដដែល ទើបឆែកវាល្លីនោះ ឃើញសុទ្ធតែប្រភេទលុយខ្មៅស្រដៀង នឹងក្រដាសលុយ១០០ដុល្លារ ។ ប៉ុន្ដែបើ តាមប្រភពដោយឡែកមួយទៀតបានឱ្យដឹងថា ជនសង្ស័យដែលរត់ចោលវ៉ាលី នោះ គឺរូបគេរង់ចាំជិះរថយន្ដទៅខេត្ដ ព្រះសីហនុ ។
លុយទាំង២វ៉ាលីនេះ ត្រូវបញ្ជូនទៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ដដើម្បីឱ្យកម្លាំងជំនាញត្រួតពិនិត្យនិងតាមរក ប្រភពដែលចរាចរលុយទាំងនេះ ។
មជ្ឈដ្ឋានដែលបានដឹងរឿងលុយនេះ បានធ្លោយឱ្យដឹងថា លុយខ្មៅទាំងនេះជា លុយរបស់ក្រុមជនសង្គមងងឹត ដែល ប្រុងនឹងមកចែកចាយនៅក្នុងប្រទេស កម្ពុជា ។ ពេលដែលសមត្ថកិច្ចនាំយក លុយទាំង២វ៉ាលីនោះមកទីបញ្ជាការ អាវុធហត្ថខេត្ដ គេសង្កេតឃើញថា មិន មានអ្នកណាហ៊ានប៉ះពាល់លុយទាំងនោះ ទេ ព្រោះតែគេសង្កេតឃើញថា នៅលើ ក្រដាសលុយទាំងនោះមានពណ៌ខ្មៅនិង មានម្សៅពណ៌សនៅលើក្រដាសលុយ នោះទៀតផង ។
ព័ត៌មានបន្ថែមពិស្ដារយ៉ាងណាទៀត នោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឱ្យ ដឹងនៅឡើយទេ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.