ភេសជ្ជះស្ករផ្អែមជាសត្រូវនៃរោគបេះដូង

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • ភេសជ្ជះស្ករផ្អែមជាសត្រូវនៃរោគបេះដូង
    ការទទួលទានភេសជ្ជះផ្អែមមានជាតិស្ករ២-៣កែវក្នុងមួយថ្ងៃអាចធ្វើឲ្យស្ត្រី ប្រឈមនឹងជំងឺបេះដូងនិងទឹកនោមផ្អែម បើទោះជាភេសជ្ជះនេះមិនធ្វើឲ្យពួកគេឡើងទម្ងន់ក្តី
       ភេសជ្ជះមានជាតិផ្អែមត្រូវបានគេចាត់ទុកជាសត្រូវនៃការរក្សាទម្ងន់ ហើយការសិក្សា
    ថ្មីបានណែនាំថា ស្ត្រីវ័យកណ្តាលដែលទទួលទានភេសជ្ជះប្រភេទនេះគេប្រឈមនឹងជំងឺ
    ខ្លាញ់ក្នុងឈាម និង លើសជាតិស្ករក្នុងឈាមបួនដងបើធៀបទៅនឹងស្ត្រីដែលមិនសូវ
    ទទួលទានពពួកភេសជ្ជះផ្អែមបែបនេះ។
    ជាងនេះទៅទៀតស្ត្រីដែលទទួលទានភេសជ្ជះមានហ្គាស ជាទូទៅច្រើនតែដុះក្បាលពោះ
    ប៉ុន្តែមិនឡើងទម្ងន់ទេ។ ការឡើងខ្លាញ់ក្បាលពោះអាចបង្កើតអ័រម៉ូននិងសារធាតុអវិជ្ជមាន
    ជាច្រើនដែលធ្វើឲ្យសម្ពាធឈាម ក្កម្រិតកូលេសស្តេរ៉ូល និង អាំងសូលីនមិនប្រក្រតី។
       ប្រសិនបើភេសជ្ជះនោះផ្អែម ហើយមានហ្គាសទៀតនោះ ស្រ្តីនឹងរឹតតែប្រឈម
    គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដូចជាជំងឺប្រព័ន្ធរំលាយអាហារ រោគបេះដូង ទឹកនោមផ្អែម និង ដាច់សរសៃឈាមខួរក្បាលទៀតផង៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.