ផឹកស្រាពេលមានផ្ទៃពោះប្រយ័ត្នកូនឆ្កួតជ្រូក

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ផឹកស្រាពេលមានផ្ទៃពោះប្រយ័ត្នកូនឆ្កួតជ្រូក
           តាមរយះការសិក្សាអំពីការទទួលទានជាតិស្រវឹងក្នុងេពល មានផ្ទៃពោះ បង្ហាញឲ្យឃើញថា ស្រី្តដែលផឹកគ្រឿងស្រវឹងក្នុង ពេលមានគភ៌ អាចបណ្តាលឲ្យកូនដែលកើតមកមានជំងឺឆ្កួតជ្រូក។
          អ្នកស្រាវជ្រាវនៃមហាវិទ្យាល័យគ្វីនស៍ រដ្ឋអនតូរីអូ ប្រទេសកាណាដា បានរកឃើញ នូវតឹកតាងថា កុមារដែលមានម្តាយជាអ្នកញៀនសុរាក្នុងពេលមានផ្ទៃពោះ រមែងប្រឈម មុននឹងភាពខុសប្រក្រតីនៅពេលដែលគេធំ ។
          ការស្រាវជ្រាវនេះដឹងថា ការញៀនសុរារ៉ាំរ៉ៃរបស់ម្តាយបានជះឥទ្ធិពលឲ្យកុមារពុំមាន អារម្មណ៍នឹងនរ និងមានភាវៈនៅមិនសុខ មានប្រព័ន្ធធ្វើការរបស់ខួរក្បាលខ្សោយប្រសិទ្ធ ភាព។ កត្តានេះ ធ្វើឲ្យកុមារមានទំនោរខ្ពស់ទៅរកការញៀនសុរា ញៀនថ្នាំ កើតជំងឺឆ្កួតជ្រូក និងមានជំងឺសោកសៅនៅពេលចាស់ ។
          ក្រៅពីនេះ អ្នកជំនាញថែមទាំងណែនាំស្រ្តីមានផ្ទៃពោះគួរកុំទទួលទានជាតិស្រវឹងក្នុង អំឡុង៣ខែដំបូងនៃការមានគភ៌ដែរ ដើម្បីការពារការរលូតកូន ៕
                ទស្សនាវដ្ដី ខេមរា
                ឆ្នាំទី០៣ លេខ៣៦ ប្រចាំខែ ឧសភា ឆ្នាំ ២០១០



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.