យោងតាមរបាយការណ៍ថ្មីមួយ
ចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅនេះ បានឲ្យដឹងថា
ការធ្វើពិន្ទុបានល្អនៅសាលារៀន
ប្រហែលជាទាក់ទងនឹងបរិមាណនៃសកម្មភាពរាងកាយ (លំហាត់ប្រាណ)
ដែលក្មេងៗបានធ្វើ។
ក្រុមអ្នកស្រាវជ្រាវបានសិក្សា
ពិនិត្យមើលលើលទ្ធផលនៃការសិក្សាចំនួន ១៤ លើក ពីមុន
ដែលមានក្មេងៗនៅក្នុងសហរដ្ឋអាមេរិក កាណាដា និង អាហ្វ្រិកខាងត្បូង
រាប់ពាន់នាក់ចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ។
ក្រុមអ្នកស្រាវជ្រាវកំពុងស្វែងរកភស្តុតាងទាក់ទង
នឹងទំនាក់ទំនងដ៏សំខាន់រវាងលំហាត់ប្រាណ និង សមិទ្ធផលនៃការសិក្សា។
អ្នកនិពន្ធអំពីការសិក្សាស្រាវជ្រាវ
ដែលដឹកនាំដោយប្រទេសហូឡង់ បានបង្ហាញថា ពួកគេបានរកឃើញ «ភស្តុងតាងដ៏រឹងមាំង» ដែលថា លំហាត់ប្រាណកាត់តែច្រើន
សមិទ្ធផលនៃការសិក្សាក៏កាន់តែល្អផងដែរ។ ក្រុមអ្នកនិពន្ធសរសេរ ថា «លទ្ធផលនៃការសិក្សាបែបអន្តរាគមន៍គុណភាពខ្ពស់មួយ និង
ការសិក្សាបែបសង្កេតគុណភាពមួយ បង្ហាញថា រាងកាយសកម្មកាន់តែច្រើន
មានទំនាក់ទំនងជាវិជ្ជមានដល់សមិទ្ធផលនៃការសិក្សារបស់ក្មេងៗ»។
អត្ថបទនៃបង្ហាញពីហេតុផលជាច្រើនដូចជា៖
- លំហាត់ប្រាណធ្វើឲ្យលំហូរឈាម
និង អុកស៊ីសែនទៅកាន់ខួរក្បាលមានលក្ខណៈប្រសើរ
ដោយធ្វើបង្កើនសមត្ថភាពយល់ដឹង។
- លំហាត់ប្រាណជម្រុញកម្រិតនៃសារធាតុ
endorphins និង norepinephrine
ក្នុងខួរក្បាល ដោយកាត់បន្ថយការធុញធប់មួមៅ និង
បង្កើនស្មារតីល្អ។
- លំហាត់ប្រាណជួយបង្កើតកោសិកាប្រសាទថ្មី។
ប៉ុន្តែ
អ្នកនិពន្ធនិយាយថា ត្រូវការសិក្សាបន្ថែមទៀត ដោយគូសបញ្ជាក់ថា
ការសិក្សាកម្រិតគុណភាពខ្ពស់ប៉ុន្មានផ្សេងទៀតដែលពាក់ព័ន្ធ
បានរកឃើញពីទំនាក់ទំនងរវាងលំហាត់ប្រាណ និង ពិន្ទុល្អ៕
ប្រភព និង រូបភាព៖ CBC
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.