លោក ហោ ណាំហុង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតថ្មី របស់កូរ៉េខាងជើង ប្រចាំកម្ពុជា

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ: កាលពីថ្ងៃទី១៣ ខែមករា  លោកឧបនាយករដ្ឋមន្ត្រី ហោ ហាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអនុញ្ញាតឲ្យលោក HONG KI CHOL ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ( កូរ៉េខាងជើង ) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
    យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា  នៅក្នុងកិច្ចនោះ ភាគីទាំងពីរ បានពិភាក្សា លើបញ្ហាមួយចំនួន ដូចជា បន្ត ទំនាក់ទំនងល្អ រវាងប្រទេសទាំពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយព្រះករុណា ព្រះរាជបិតា នរោត្តម សីហនុ និងលោកមហាសេនាប្រមុខ គីម អ៊ីលស៊ុង ។ ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យឲ្យកាន់តែរឹងមាំ និងទូលំទូលាយ។
    ក្នុងនាមកម្ពុជា ធ្វើជាប្រធានអាស៊ានកម្ពុជា នឹងខិតខំធ្វើយ៉ាងណា ឲ្យទំនាក់ទំនង រវាងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ កាន់តែល្អប្រសើរ និងទំនាក់ទំនងល្អ នៅក្នុងវេទិកា តំបន់អាស៊ាន (ARF) ដែលក្នុងនោះ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ជាសមាជិក ។ តួនាទីរបស់ ARF គឺធ្វើមានសន្តិសុខ សន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) ដែលមានឧបទ្វីបកូរ៉េ ស្ថិតក្នុងតំបន់នេះផងដែរ ។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីលទ្ធភាព នៃទស្សនកិច្ចផ្លូវការ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅសាធារណរដ្ឋប្រជាមានិត ប្រធានធិបតេយ្យកូរ៉េ នាពេលអនាគតខាងមុខ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.