អាជ្ញាធរទន្លេសាប បង្ក្រាបបទល្មើស នៅឡូតិ៍លេខ៩ ចប់ជាស្ថាពរ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWS
    កំពង់ចាមៈ ក្នុងប្រតិបត្តិការបង្រា្កបបទល្មើស នេសាទ ដែលកើតមានឡើងនៅតាមបឹងទន្លេសាប នៅថ្ងៃទី៩ ខែមករានេះ ក្រុមអាជ្ញាធរបឹងទន្លេសាប បានបង្ក្រាបបទល្មើសនៅឡូតិ៍លេខ៩ ក្នុងខេត្តកំពង់ចាម និងរុះរើឧបករណ៍ល្មើសច្បាប់ រួចជាស្ថាពរហើយ។
    នាយខុទ្ធការល័យ នៃក្រសួងធនធានទឹក និងជាអគ្គលេខា ធិការអាជ្ញាធរបឹងទន្លេសាប លោក ចាន់ យុត្ថា មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ថា ក្នុងរយៈពេលពេញមួយថ្ងៃនេះ ក្រុមអាជ្ញាធរបានសហការគ្នាចុះដក និងដុតបំផ្លាញចោលនូវធ្នួស ដែលមាននៅក្នុងឡូតិ៍លេខ៩បានចប់ដោយជោគជ័យ។
    ក្នុងឡូតិ៍លេខ៩នេះ ត្រូវបានឈ្មួញទុច្ចរិតធ្វើអាជីវកម្មតាំងពីថ្ងៃដេញថ្លៃមកម្ល៉េះ ដោយមិនទាន់ទាំង មានលិខិតអនុញ្ញាឲ្យធ្វើអាជីវកម្មពីក្រសួងកសិកម្មផង ប៉ុន្តែនៅក្នុងថ្ងៃដេញថ្លៃ គឺគេបានចូល ធ្វើអាជីវកម្មតែម្តង ដោយពុំមានការខ្លាចញញើចពីអាជ្ញាធរមូលដ្ឋានទេ បើទោះបីជារាជរដ្ឋាភិបាល បានរំលាយចោលនូវការដេញថ្លៃនោះ ក៏ដោយនៅតែមានអ្នកល្មើសច្បាប់ធ្វើអាជីវកម្មដដែរ ទើបនៅថ្ងៃនេះក្រុមការងារអាជ្ញាធរ បឹងទន្លេសាបធ្វើការចុះបង្ក្រាបកុំឲ្យប្រព្រឹត្តបន្តទៀត។
    លោកបន្តថា នៅថ្ងៃទី៩ ខែមករា នេះក្រុមអាជ្ញាធរនឹងចុះបង្ក្រាប នៅកន្លែងផ្សេងជាច្រើនទៀត ដូចជានៅឡូតិ៍លេខ២ លេខ៣ និងឡូតិ៍លេខ៩នេះ។
    លោក ចាន់ យុត្ថា បានបញ្ជាក់ថា សម្រាប់ខេត្ដបាត់ដំបង ក្រុមការងារ បានបំផ្លាញឧបករណ៍ នេសាទខុសច្បាប់ នៅឃុំតាលាស់ និងឃុំជ្រៃ ក្នុងស្រុកមោងឫស្សី ដោយរកឃើញ ឧបករណ៍ខុសច្បាប់ ប្រភេទ ណរ៉ាវ ពីមួយគីឡូម៉ែត្រ ទៅបីគីឡូម៉ែត្រ ។ សម្រាប់ទី តាំងទាំងពីរខាងលើនេះ ត្រូវបានលោកចាន់ យុត្ថា អះអាងថា សម្បុកនៃការលួចលាក់ ប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនេះ នៅបន្ដកើតមាន ប៉ុន្ដែក្រោយពីការរកឃើញ ក្រុមការងាររបស់លោក បានដុតកម្ទេច និងធ្វើការបំផ្លាញចោលទាំងស្រុង៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.