សេចក្តីប្រកាសរបស់ គ.ជ.ប. នៅរសៀលថ្ងៃទី៩មករា ឆ្នាំ២០១២ បង្ហាញថា ប្រធានគណៈកម្មាធិការខេត្តរាជធានីរៀបចំការបោះឆ្នោត មួយចំនួន បានផ្តល់សេចក្តីរាយការណ៍បន្ថែមនូវសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ មកដល់ គ.ជ.ប.។
តាមច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធី ការឃោសនាបោះឆ្នោត បានចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២។ ការឃោសនាបោះឆ្នោត មានរយៈពេល ២១ ថ្ងៃ ហើយត្រូវបានបញ្ចប់សកម្មភាពទាំងអស់នៅ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
កាលពីថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី៧មករា ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានបើកយុទ្ធនាការឃោសនា ទ្រង់ទ្រាយធំ ដោយការហែក្បួន តាមដងផ្លូវ ពិសេសនៅភ្នំពេញ។
ចំណែកគណបក្សសមរង្ស៊ី មិនបានហែក្បួនអ្វីទេ តែបានជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមទីស្នាក់ការគណបក្ស។
ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី ប៉ុណ្ណោះ ដែលចូលរួមប្រកួតប្រជែង៕
source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.