មានប្រជាជន មិនតិចជាង ១៧៨នាក់ នៅ នីហ្សេរីយ៉ា ភាគខាងជើង បានស្លាប់ ដោយការ បំផ្ទុះគ្រាប់បែក

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • នីហ្សេរីយ៉ាៈ យោងតាមទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ ចុះផ្សាយនៅរាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ថា យ៉ាងហោចណាស់មានប្រជាជននៅ ភាគខាងជើង ប្រទេសនីហ្សេរីយ៉ា ចំនួន១៧៨នាក់បាត់បង់ជីវិត ដោយសារក្មាន់កាំភ្លើង និងការបំផ្ទុះគ្រាប់បែក នៅទីក្រុងកាណូ កាលពីចុងសបា្ដហ៍មុន ។
    វេជ្ជបណ្ឌិតជាន់ខ្ពស់នៅមន្ទីរពេទ្យ ម៉ូថាឡា ម៉ូហាម នាទីក្រុង កាណូ បានឱ្យដឹងថា “មានប្រជាជន នីហ្សេរីយ៉ាចំនួន ១៧៨នាក់បានបាត់បង់ ជីវិត និងនៅពីរនាក់ទៀត កំពុងជួយសង្គ្រោះនៅឡើយ” ។
    តាមការលើកឡើងរបស់ មន្ដ្រីមន្ទីរពេទ្យខាងលើបានបន្ដថា នៅមានជនរងគ្រោះ ជាច្រើននាក់ទៀត ដែលមិនទាន់បាន ប្រមូលទិន្នន័យអស់នោះទេ ព្រោះមានអ្នករងរបួសច្រើនទៀត កំពុងសម្រាកនៅមន្ទីរពេទ្យ ។
    គួរបញ្ជាក់ថា ក្រោយពីមានក្មាន់កាំភ្លើងបាញ់ ប្រហារលើប្រជាជននីហ្សេរីយ៉ា និងបានបំផ្ទុះគ្រាប់បែក បណ្ដាលឱ្យមាន មនុស្សជាច្រើននាក់បាត់បង់ជីវិត លោកប្រធានាធិបតីប្រទេសនេះ បានបញ្ជាឱ្យកងកម្លាំង ប្រដាប់អាវុធរក្សាឱ្យបាន សុខសន្ដិភាពនៅទីក្រុងកាណូ និងបានដាក់ពង្រាយកងទ័ព ដើម្បីរក្សាសុវត្ថិភាព និងទប់ស្កាត់បាតុភាពកើតឡើងទៀត៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.