សារប្រយោជន៌ នៃផ្លែស្រ្តប៉ូរី !
ក្នុងផ្លែស្រ្តប៊ូរីមានផ្ទុកជាតិអាស៊ីដ Malic និង Citric ព្រមទាំងវីតាមីន A, B1, B2, C សារធាតុរ៉ែដូចជា Fe, Ca, P, K, Mg, Mn ។ អាស្រ័យហេតុនេះ វាមិនត្រឹមតែត្រូវបាន ចាត់ទុកជាទឹកផ្លែឈើ ឆ្ងាញ់ពិសា ប៉ុណ្ណោះទេ វានៅមានប្រសិទ្ធិភាព យ៉ាងស័ក្តិសិទ្ធិចំពោះស្បែក សក់ និងធ្មេញផងដែរ។ ដើម្បីសម្អាតធ្មេញអោយស យើងត្រូវយកផ្លែស្រ្តប៊ូរី កាត់ជាពីរ រួចយកវាទៅដុសលើធ្មេញ។ អ្នកអត់ធ្មត់យកវាដុសស្រាលៗ ជាប្រចាំ នោះធ្មេញរបស់លោកអ្នក នឹងមានភាពសស្អាត។ ប៉ុន្តែបន្ទាប់មកលោកអ្នកត្រូវដុសធ្មេញ រឺ សំអាតមាត់របស់ លោកអ្នក ជាមួយទឹកស្អាតចេញ បើមិនដូច្នេះទេ ជាតិស្ករដែលនៅក្នុងផ្លែស្រ្តប៊ូរី អាចធ្វើអោយខូចធ្មេញ របស់លោកអ្នក៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.