អត្រាអ្នកគ្មាន ការងារធ្វើនៅ សហរដ្ឋអាមេរិក កើនឡើង

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News  Asia ”  ចុះផ្សាយនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ថា អត្រាអ្នកគ្មានការងារ ធ្វើនៅសហរដ្ឋអាមេរិក កើនឡើង ។
    យោងតាមតួលេខថ្មីមួយ កាលពីសបា្ដហ៍មុនបានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋ អាមេរិកកើនឡើង ។
    ក្រសួងការងារសហរដ្ឋអាមេរិកបានឱ្យដឹងថា អត្រាអ្នកគ្មានការងារធ្វើកើនឡើង ដោយនៅចុងសបា្ដហ៍ មុនមាន មានចំនួន៣៩៩ពាន់នាក់ ដោយគិតចាប់ពីថ្ងៃទី៧ មករា ឆ្នាំ២០១២ កើនឡើង២៤ពាន់នាក់ ។
    សរុបនៃអ្នកគ្មានការងារធ្វើនៅក្នុងសបា្ដហ៍ មានចំនួន៣៧៥ពាន់នាក់ ។ តួលេខទាំងនេះ បានបង្ហាញ ឱ្យ ដឹងថា មានសន្ទុះកើនឡើងជាងការគិតរបស់ក្រុមអ្នកសេដ្ឋកិច្ចទៅទៀត ។
    ស្ថិតិនៃកំណើនអ្នកគ្មានការងារធ្វើនោះ គេឃើញមាននៅរដ្ឋមីជីហ្គែន និងវីស្កូស៊ីន ខណៈដែលនៅរដ្ឋធំៗថយចុះ តែនៅរដ្ឋកាលីហ្វ័រនីញ៉ា កើនឡើងបន្ដិច ។
    ពលរដ្ឋអាមេរិកាំងប្រមាណ៤,១ លាននាក់សុទ្ធសឹងជាអ្នកគ្មានការងារធ្វើ ប៉ុន្ដែធៀបនឹងឆ្នាំមុនចំនួននេះបានថយចុះដែរ ដោយកាលណោះមានរហូតដល់៤,៨លាននាក់ឯណោះ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.