បច្ចេកវិទ្យាថ្មីរបស់ IPhone អាចវាស់កម្រិត ជាតិស្រវឹង ក្នុងខ្លួនមនុស្ស

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSវាមានការលំបាកក្នុងការវាស់ស្ទង់បរិមាណជាតិស្រវឹង ក្នុងខ្លួនមនុស្ស និងការកំណត់ឲ្យដឹងថា តើមនុស្សម្នាក់ញ៉ាំជាតិស្រវឹង ក្នុងបរិមាណប៉ុណ្ណា តើគេអាចគ្រប់គ្រងការបើកបររបស់ខ្លួនបានឬ យ៉ាងណា? បច្ចេកវិទ្យាថ្មីរបស់ App បានបង្កើតទូរស័ព្ទ IPhone រួមជាមួយឧបករណ៍ ក្នុងការវាស់ស្ទុង់ កម្រិតជាតិស្រវឹងក្នុងខ្លួនមនុស្ស ដែលមានឈ្មោះថា Breathal Eyes។ ជាមួយបច្ចេកវិទ្យាថ្មីនេះ វាធ្វើការត្រួតពិនិត្យកម្លាំង នៃចលនាកែវភ្នែករបស់មនុស្សស្រវឹង ព្រមទាំងអាចវាស់ស្ទង់លទ្ធភាព ក្នុងការគ្រប់គ្រងការបើកបររបស់មនុស្សផងដែរ។
    តាមរយៈការប្រើប្រាស់កាមារ៉ារបស់ IPhone វានឹងកត់ត្រាចលនា វិលចុះឡើងនៃកែវភ្នែករបស់មនុស្ស (HGN)  ដែលបង្ហាញពីលក្ខខណ្ឌក្នុងការបង្វិលកែវភ្នែក ក្នុងពេលសម្លឹងទៅឆ្វេង ឬទៅស្តាំ។ ដោយកម្លាំងចលនាវិល របស់កែវភ្នែក ទទួលឥទ្ធិពលដោយផ្ទាល់ ពីការបរិភោគជាតិអាល់កុល ឬជាតិស្រវឹង ហេតុនេះហើយបានជាApp បានបង្កើតជាទូរស័ព្ទ IPhone ដែលមានឧបករណ៍សម្រាប់ត្រួតពិនិត្យ ចលនាវិលរបស់កែវភ្នែក ដែលជួយធ្វើតេស្ត កម្រិតជាតិស្រវឹង និងសមត្ថភាព ក្នុងការគ្រប់គ្រងការបើកបររបស់មនុស្ស។
    ការប្រើប្រាស់ឧបករណ៍របស់ IPhone ក្នុងការធ្វើតេស្តនេះ ទាមទារឲ្យ មនុស្សប្រើប្រាស់ ដោយដៃហ្នឹងថ្កល់ ថតទៅលើចលនាវិលរបស់កែវភ្នែក ទើបអាចធ្វើឲ្យការវាស់ស្ទង់មានភាពសុក្រឹត។
    ទោះបីការធ្វើតេស្តនេះមិនអាចត្រឹមត្រូវរហូតដល់១០០ភាគរយ តែយ៉ាងហោចណាស់ឧបករណ៍នេះ អាចចូលរួមចំណែក ជួយមន្ត្រីត្រួតពិនិត្យចរាចរណ៍ សម្រាប់ប្រើប្រាស់ក្នុងការវាស់ស្ទង់លទ្ធភាព នៃការគ្រប់គ្រងការបើកបររបស់មនុស្ស។ ក្នុងករណីរកឃើញថា កម្រិតជាតិស្រវឹងរបស់មនុស្ស ហួសកំណត់ក្នុងការបើកបរ យើងអាចផ្អាកការធ្វើដំណើររបស់អ្នកស្រវឹងជាបណ្តោះអាសន្ន ក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នានា ដែលតែងតែកើតមានជាប្រចាំ ដោយសារតែការបរិភោគជាតិស្រវឹងហួសកំណត់៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.