ស្លាប់​២​នាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ចត​ស្ងៀម​


ខេត្តក្រចេះ​៖​ បុរស​ពីរ​នាក់​បាន​ស្លាប់​ នៅ​ហ្នឹង​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៨​ មក​រា​ ឆ្នាំ​២០១២​ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ ក្នុង​ទីប្រជុំជន​មុខ​ទីបញ្ជាការ​យោធា​ខេត្ត​ ចំណុច​ភូមិ​ស្រែ​ស្តៅ​ សង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រចេះ​ ។​
​លោក​វរសេនីយ៍ឯក​ ហន​ ប៉ូច​ ស្នងការ​រង​កណ្តាល​សណ្តាប់ធ្នាប់​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​កើតហេតុ​រួច​ បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​អត្តសញ្ញាណ​ និង​បាន​ប្រគល់​សាក​សព្វ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​សាសនា​។​ ចំណែកឯ​ម៉ូតូ​ និង​រថយន្ត​ត្រូវ​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​។​
​ប្រភព​បាន​បន្ត​ថា​ ជន​រង​គ្រោះ​(​អ្នក​បើក​)​ ឈ្មោះ​ កឿ​ន​ ទ្រាន​ អាយុ​២៣​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ឡា​ង​ ត្រា​ អាយុ​២៣​ឆ្នាំ​ អង្គុយ​ពីក្រោយ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ មាន​ទីលំនៅ​ភូមិ​មាន​ជ័យ​ ឃុំ​ថ្មី​ ស្រុក​ចិត្រ​បុរី​។​
​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ បាន​និយាយ​ថា​ នៅ​វេលា​យប់​កើតហេតុ​ បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដារ​ ឌ្រី​ម​ C125​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០០៧​ គ្មាន​ស្លាក​លេខ​ បើកបរ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ និង​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​កា​មេ​រី​ គូទ​ស្វិត​ ពណ៌​ស​ ពាក់​ស្លាក​ លេខ​ ភ​.​ព​២​ ០១៥៨​ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ អ៊ុ​ច​ រ៉ា​ស៊ី​ អាយុ​៥៦​ឆ្នាំ​ ជា​មន្ត្រី​យោធា​ខេត្ត​ ដែល​ចត​ទុក​ចោល​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ដៃ​។​
​សាក្សី​បាន​និយាយ​ទៀត​ថា​ ម៉ូតូ​របស់​បុរស​រង​គ្រោះ​ បាន​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញ​មួយ​ទំហឹង​ រហូត​រុញ​រថយន្ត​ធ្លាក់​ស្នាមភ្លោះ​ចិញ្ចើម​ផ្លូវ​ រីឯ​បុរស​រង​គ្រោះ​ បាន​ផ្លោង​បាក់​ក​ ស្លាប់​នៅ​ហ្នឹង​កន្លែង​មួយ​រំពេច​៕ source



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.