ម្រេចត្រូវបានគេចាត់ទុកថាជារាជានៃគ្រឿងទេសដែលមាន ប្រវត្តិយូរយារជាងបីពាន់ឆ្នាំមកហើយ។ក្នុងអតីតកាលម្រេចមានសារ សំខាន់ខ្លាំងណាស់រហូតដល់គេប្រើប្រាស់វាជាគ្រឿងដោះដូរទំនិញ | |
ជំនួសប្រាក់កាសទៀតផង។បច្ចុប្បន្នម្រេចគឺជាគ្រឿងទេសដែលមនុស្សប្រើធ្វើជាអាហារ ទូទាំងពិភពលោកហើយក៏ត្រូវបានគេយកទៅធ្វើជាឱសថផ្សេងៗផងដែរ។ម្រេចមាន ប្រយោជន៍តាំងពីផ្លែខ្ចី ផ្លែស្រស់ ផ្លែក្រៀម ស្លឹក ផ្កា ដើម រហូតដល់ប្ញស។ ខ្មែរយើងប្រើម្រេចធ្វើអាហារជាច្រើនមុខដោយវាមានរសជាតិហឹរក្តៅនិងជួយកាត់ ចម្អាបអាហារបានយ៉ាងល្អ។ នៅតំបន់ខ្លះរហូតដល់យកផ្លែម្រេចខ្ចីធ្វើជាអន្លក់នំបញ្ចុកទៀត ផង។ គុណប្រយោជន៍របស់ម្រេចខ្ចីនិងម្រេចខ្មៅមានច្រើនប្រការណាស់ដូចជាជួយឲ្យដើរ ខ្យល់ព្យាបាលអាការហើមពោះស្ទះខ្យល់កម្ចាត់ស្លេស្មិ៍។ក្បួនតម្រាពេទ្យបុរាណនិយាយថា ម្រេចគឺជាថ្នាំចម្រើនអាយុទៀតផង។ ម្រេចខ្ចីមានប្រេងហើរជួយរំលាយអាហារពេលយើងបរិភោគទៅធ្វើឲ្យស្រួលពោះ។ ម្រេចខ្ចីជួយបំបាត់ការឈឺក្បាលឈឺសន្លាក់ព្យាបាលអាការរាករួសជួយឲ្យដេកលក់សម្រាល អាការហឺតហត់ ក្អក ត្អើក និង ជាថ្នាំជំនួសធាតុផ្សេងៗក្នុងខ្លួន។ ក្រៅពីផ្លែផ្នែកផ្សេងទៀតរបស់ម្រេចក៏មានគុណសម្បតិផ្នែកឱសថដែរ។ស្លឹកម្រេចក៏ មានគុណសម្បត្តិផ្នែកឱសថដែរ។ស្លឹកម្រេចព្យាបាលអាការចុកសៀតរមួលពោះ។ផ្ការបស់ វាមានរសជាតិហឹរក្តៅជួយព្យាបាលភ្នែកក្រហមបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់។ ដើមរបស់វាជួយកម្ចាត់ស្លេស្មិ៍។ប្ញសមានរសជាតិហឹរក្តៅជួយឲ្យខ្យល់ក្នុងពោះវៀនដើរ ស្រួលព្យាបាលឈឺពោះកើតខ្យល់វិលមុខនិងជួយរំលាយអាហារ។ឯវិធីប្រើគឺត្រូវយក ផ្នែកផ្សេងៗដូចដែលបានរៀបរាប់មកហើយនេះទៅដាំទឹកពិសា។ នៅក្នុងវិស័យវេជ្ជសាស្ត្រសម័យថ្មីក៏បានស្រាវជ្រាវឃើញថាម្រេចជួយរំញោចសាច់ ក្រពះនិងពោះវៀនឲ្យធ្វើចលនាយ៉ាងទៀងទាត់។ករណីនេះមានន័យថាវាជួយឲ្យប្រព័ន្ធ រំលាយអាហារនិងប្រព័ន្ធបន្ទោរបង់ធ្វើការបានល្អប្រសើរ។ អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថាម្រេចអាចទប់ស្កាត់ការលូតលាស់រោគមួយ ប្រភេទនៅក្នុងប្រព័ន្ធដង្ហើមដែលស្របគ្នានឹងទង្វើរបស់មនុស្សបុរាណដែលនិយមយក ម្រេចទៅប្រើកម្ចាត់ស្លេស្មិ៍និងព្យាបាលក្អក។ បើចង់ដាំម្រេចដោយខ្លួនឯងក៏មិនលំបាកដែរព្រោះម្រេចអាចដាំដុះដោយយកត្រួយ ទៅដោតដាំក្នុងដីដូចដាំម្ហូបដែរ៕ គុណប្រយោជន៍ផ្នែកអាហាររបស់ម្រេចខ្ចី ១០០ ក្រាម ថាមពល ៩៤ គីឡូកាឡូរី ប្រូតេអ៊ីន ៤,៤ ក្រាម ប្រេង ២,៦ ក្រាម កាបូហៃដ្រេត ១៣,២ ក្រាម កាល់ស្យូម ១៥២ មិល្លីក្រាម ហ្វូស្វ័រ ២៣ មិល្លីក្រាម ដែក ៣,១ មិល្លីក្រាម វីតាមីន B1 ០,០២ មិល្លីក្រាម វីតាមីន B2០,១២ មិល្លីក្រាម ណៃអាស៊ីន ២,៦ មិល្លីក្រាម វីតាមីន C១៤ មិល្លីក្រាម បេតាខែរ៉ូទីន ២៨,៨២ RE ទស្សនាវដ្ដី ប្រជាប្រិយ លេខ ១៩៨ ថ្ងៃទី ១១-២០ មិនា ២០០២ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.