តុលាការ​ខ្មែរក្រហម បញ្ជាក់​ជាថ្មី​ពីថ្ងៃ​ប្រកាស​សាលដីកា​លើ​ករណី ឌុ​ច​

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញ: អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) បានប្រកាសថា អង្គជំនុំជម្រះ នឹងធ្វើ​ការប្រកាស​សាលដីកា​លើ​បណ្ដឹង​សារទុក្ខ នៅក្នុង​សំណុំរឿង​០០១ ប្រឆាំងនឹង​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅ​ថ្ងៃ​សុក្រ ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ វេលា​ម៉ោង ១០​ព្រឹក​។​

    ​សេចក្តីប្រកាស របស់​តុលាការ​ខ្មែរក្រហម ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២ បង្ហាញថា អង្គជំនុំជម្រះ​សាលាដំបូង បានសម្រេច​អំពី​ពិរុទ្ធភាព​លើ​លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អំពី​បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ នៅក្នុង​សាលក្រម​ដែល​បានប្រកាស​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១០​។ 
    ​លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ​។ ជនជាប់ចោទ​សហ​ព្រះរាជអាជ្ញា និង​ដើមបណ្ដឹង​រដ្ឋប្បវេណី ក្រុម​១ ក្រុម​២ និង​ក្រុម​៣ បានដាក់​បណ្ដឹង​សារទុក្ខ​ប្រឆាំងនឹង​សាលា​ក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​។ សវនាការ​លើ​បណ្ដឹង​សារទុក្ខ​បាន​ប្រព្រឹត្តទៅ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​តុលាការ​កំពូល ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១១៕​


    source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.