សារាយ សក្ខណា បង្ហើបពីលក្ខណៈ សម្បត្តិអនាគតស្វាមី

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ នារីគ្រប់រូបតែងតែមានបំណងប្រាថ្នា គិតទុកថាមនុស្សបែបណាដែលខ្លួន ចង់បានជាគូគាប់ជាប់ចិន្តាអស់មួយជីវិត តួយ៉ាងដូចជាតារាសម្តែង ដែលមានសម្រស់ស្រស់ ស្រគត់ស្រគំបែបនារីខ្មែរ កញ្ញា សារាយ សក្ខណា បានបង្ហើបប្រាប់ថានាង មិនទាន់ចង់គិតពីរឿងគូ ស្រករនៅឡើយទេ ប៉ុន្តែនាងក៏បានបង្ហើបប្រាប់ពីលក្ខណៈសម្បត្តិអនាគតស្វាមី ដែលនាងប៉ងប្រាថ្នាចង់បានផងដែរ។
    តារាសម្តែង និងជាតារាបង្ហាញម៉ូដរូបស្រស់ កញ្ញា សារាយ សក្ខណា បានប្រាប់នៅក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» របស់វិទ្យុដើមអម្ពិល FM 93.75 MHz ថា រឿងគូស្រករនាងមិនទាន់គិតទេ ព្រោះថាពេលនេះនាងចង់ទុកពេលជាមួយនឹងការងារឲ្យច្រើន ម្យ៉ាងនាងគិតថា វ័យរបស់នាង គឺនៅក្មេង និងមានចរិតមិនទាន់ចាស់ទុំ ដូចនេះមិនទាន់ចង់គិតរង់ចាំ៣ទៅ៤ឆ្នាំទៀត ចាំគិតក៏មិនទាន់ហួសពេលដែរ។
    តារាម៉ូដែលប្រចាំក្រុមបង្ហាញម៉ូដ Cambodia Super Model រូបនេះបន្តទៀតថា បើទោះបីជាខ្ញុំមិនទាន់ គិតពីរឿងអនាគតគូស្រករ ឫក៏មិត្តមួយរយឆ្នាំក៏ពិតមែន ប៉ុន្តែខ្ញុំបានគិតទុករួចហើយថា បុរសបែបណាដែលខ្ញុំប្រាថ្នាចង់យក មកធ្វើជាគូគាប់ជាប់ចិន្តា នាពេលអនាគតនោះ គឺបុរសដែលចេះស្រលាញ់នាងខ្ញុំ ក៏ដូចជាក្រុមគ្រួសារ ជាបុរសដែលចេះយល់អធ្យាស្រ័យគ្នា ទៅវិញទៅមកមានរូបសម្បត្តិមធ្យម មិនចាំបាច់ស្អាតពេក បានត្រឹមតែចូលចំណោមគេចុះ ទៅបានហើយ និងមានចិត្តទូលាយមិនប្រកាន់ច្រើនទាំងនេះ គឺជាលក្ខណៈសម្បត្តិ ដែលខ្ញុំប្រាថ្នាចង់បានជាគូគាប់សម្រាប់ជីវិតនាពេលអនាគត
    បើទោះបីជាកញ្ញាសារាយសក្ខណាបានអះអាងថា ពេលនេះនាងមិនមាន បំណងបេះដូងជាមួយបុរសណាមួយនៅឡើយទេ ហើយនាងក៏មិនទាន់គិតពីរឿងរៀបការ ក៏ពិតមែនតែនាងក៏បានបង្ហើបពីលក្ខណៈសម្បត្តិបុរស ដែលនាងចង់បានជាអនាគតស្វាមីរបស់នាង៕


    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.