ឯកអគ្គរាជទូត អង់គ្លេស កោតសរសើរ ការរីកចម្រើន នៅរាជធានីភ្នំពេញ

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ភ្នំពេញ ៖ លោក Mark Gooding ឯកអគ្គរាជទូត អង់គ្លេសថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ពីការអភិវឌ្ឍន៍ របស់រាជធានីភ្នំពេញ ដែលមាន សន្ទុះយ៉ាងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។
    យោងតាម គេហទំព័រ របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែមករា ឯកអគ្គរាជទូតអង់គ្លេស បានចូលជួប សម្តែងការគួរសម ជាមួយលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ដោយក្នុងឱកាស ជួបសំណេះសំណាលនោះ លោក Mark Gooding បានសម្តែង នូវការកោតសរសើរ ដល់ការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ដែលមានការិវឌ្ឍន៍ យ៉ាងខ្លាំងក្លាប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពិសេសមាន ការផ្លាស់ប្តូរច្រើន បើធៀបនឹងឆ្នាំ ២០០២ ដែលកាលនោះ លោក បានមកបំពេញទស្សនកិច្ច លើកដំបូង។
    លោក Mark Gooding បានវាយតម្លៃខ្ពស់ និងបញ្ជាក់ជូនថា ចក្រភពអង់គ្លេស មានអ្នកជំនាញខាងការ រៀបចំកែលំអ អភិវឌ្ឍន៏ទីក្រុង និងអាចជួយដល់រាជធានីភ្នំពេញ ប្រសិនបើសាលារាជធានី ត្រួវការ ហើយសូមឱ្យចំណង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែល្អ និងប្រសើរថែមទៀត ។
    ជាការឆ្លើយតប លោក កែប ជុតិមា ក៍បានបង្ហាញ ពីដំណើរការ អភិវឌ្ឍន៍រាជធានីភ្នំពេញ ដែលមិនត្រឹមតែ បម្រើឱ្យការអភិវឌ្ឍន៏មួយ មុខនោះទេ តែក៏បានផ្តោត លើការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍន៍ សហគមក្រីក្រ ក្នុងទីក្រុងផងដែរ ។
    ទន្ទឹមនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស រាជធានីភ្នំពេញ ក៏បានប្រឈមនួវបញ្ហាមួយចំនួន ពិសេស បញ្ហាចរាចរ បញ្ហាដីធ្លី បញ្ហាផ្ទះ សម្បែង និងបរិស្ថានជាដើម ដែលសាលារាជធានីភ្នំពេញ កំពុងខិតខំដោះស្រាយ ជាបណ្តើរៗ តាមប្លង់គោល នៃការអភិវឌ្ឍន៍ រាជ ធានីភ្នំពេញ សម្រាប់ឆ្នាំ (២០០៥.២០១៥) បញ្ហាដីធ្លី និងផ្ទះសម្បែង ជាបញ្ហា ប្រឈមខ្លាំង ដែលតម្រូវឱ្យមាន ការសាងសង់ប្រមាណ ១ ម៉ឺនផ្ទះ ក្នុង ១ ឆ្នាំៗនៅភ្នំពេញ ។
    លោក Mark Gooding ត្រូវបានតែងតាំង ធ្វើជាឯកអគ្គរាជទូត អង់គ្លេសប្រចាំនៅ កម្ពុជា នាខែតុលា ឆ្នាំ ២០១១ ហើយលោកធ្លាប់ជា ឧត្តមស្នងការរង Sri Lanka និង Maldives និងធ្លាប់ជាលេខាធិការផ្ទាល់ រដ្ឋមន្រ្តីការបរទេស ចក្រភពអង់គ្លេស និងជាប្រធានក្រុម EU Budget ផងដែរ ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.