តើការប្រើប្រាស់អ៊ីនធឺណិត អាចប៉ះពាល់ដល់ឱកាសក្នុងការមានកូនដែរឬ? ឥឡូវនេះការស្រាវជ្រាវថ្មីមួយកំពុងសិក្សាស្វែងយល់ពីទំនាក់ទំនងមួយនេះ។
យោងតាមរបាយការណ៍សិក្សាថ្មីមួយ ដកស្រង់ចេញពី ទិនានុប្បវត្តិ Fertility and Sterility បានបង្ហាញថា រលកសញ្ញា WiFi ពីកុំព្យូទ័ររបស់អ្នក អាចប៉ះពាល់ដល់មេជីវិតរបស់អ្នកបាន។ ក្រុមអ្នកស្រាវជ្រាវ បានយកទឹកកាមបុរស ២៩នាក់ មកធ្វើការពិសោធន៍។ ទឹកកាមរបស់បុរសទាំង ២៩នាក់នោះ ត្រូវបានដាក់នៅក្រោមរលកសញ្ញា WiFi ដែលតភ្ជាប់ទៅនឹងកុំព្យូទ័រ។ បន្ទាប់ពីតាមដាន រយៈពេល ៤ម៉ោង គេសង្កេតឃើញថា មួយភាគបួននៃមេជីវិត លែងធ្វើចលនា ហើយ ៩ភាគរយផ្សេងទៀតបានបង្ហាញថា រងការបំផ្លាញ DNA។
នេះមិនមែនជាការសិក្សាលើកដំបូងទេ ដែលមានការសិក្សាពាក់ព័ន្ធនឹងការប្រើប្រាស់កុំព្យូទ័រនេះ។ ការសិក្សាមួយផ្សេងទៀត ដោយសាកលវិទ្យាល័យញូវយ៉ក បានរកឃើញថា កម្ដៅកុំព្យូទ័រអាចកើនឡើងដល់ ១០៤ Fahrenheit (ប្រហែល ៤០ អង្សាសេ) អាចធ្វើឲ្យកម្ដៅនៅក្នុងអង្គជាតបុរសកើនដល់ជិត ៦៦ Fahrenheit (១៩អង្សាសេ)។ ហើយតើការកើនឡើងនេះប៉ះពាល់យ៉ាងណាដល់អ្នក? បើយោងតាមការសិក្សារបស់ European Fertility បានបង្ហាញថា ការកើនឡើងកម្ដៅត្រឹម ៣៣ Fahrenheit (០,៥ អង្សារសេ) ក្នុងអង្គជាតអាចកាត់បន្ថយចំនួនមេជីវិតរហូតដល់ជិត ៤០%។ ចុះទម្រាំដល់ ១០៤ Fahrenheit (១៨អង្សាសេ) វិញនោះតើបំផ្លាញប៉ុណ្ណា?
ដោយយោងតាមការសិក្សានេះ គេអាចទាញការសន្និដ្ឋានថា បុរសដែលមានទំនាក់ទំនងច្រើន នឹងប្រព័ន្ធអ៊ីនធឺណិតអាចប្រឈមការអត់កូនច្រើនជាងបុរសធម្មតា៕
ប្រភព៖ Men’s Health
រូបភាព៖ inmagine
រូបភាព៖ inmagine
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.