បុរសជាច្រើន ដែលមានបញ្ហាអសមត្ថភាពផ្លូវភេទ អស់សង្ឃឹម នឹងយល់ថា មិនអាចបំពេញតម្រូវការរបស់ដៃគូឲ្យបានពេញលេញ តែងងាកមករកថ្នាំប៉ូវ និងថ្នាំជំនួយមួយចំនួនមកបំពេញចន្លោះខ្វះខាតរបស់ខ្លួន។
វីយ៉ាក្រា (Viagra) ជាថ្នាំមួយប្រភេទដ៏ពេញនិយមចំ ពោះបុរសដែលមានបញ្ហាក្នុងការដំឡើងលិង្គឲ្យរឹងមុនយុទ្ធនាការលើគ្រែ។ មុននឹង វីយ៉ាក្រា មកដល់ បុរសជាច្រើនបានប្រើវិធីថ្នាំផ្សេងៗមួយចំនួនដូចជា Paperverine ចាក់បញ្ចូលទៅក្នុងលិង្គផ្ទាល់ដើម្បីឲ្យលិង្គឡើងរឹងល្អ និងថ្នាំ Alprostadil ជាដើម ដែលទៅបើជាថ្នាំទាំងនោះមានប្រសិទ្ធភាព តែវាបានបង្កគ្រោះថ្នាក់ជាខ្លាំងដល់សុខភាព។
ងាកមកវីយ៉ាក្រាវិញ បើយោងតាមអត្ថបទចុះផ្សាយមានចំណងជើងថា Physician’s Desk Reference បានឲ្យដឹងថា ៨២% នៃបុរសដែលមានបញ្ហាលិង្គទន់អាចមានសមត្ថភាពដូចធម្មតាវិញបន្ទាប់ពីការលេបវីយ៉ាក្រា ១០០ក្រាម ហើយប្រហែលដោយហេតុនេះហើយទើបវីយ៉ាក្រាមានប្រជាប្រិយភាពជាខ្លាំងនៅទូទាំងពិភពលោកនេះ។ វីយ៉ាក្រា ត្រូវបានប្រើ ដោយបុរសប្រមាណ ១៦លាននាក់ទូទាំងពិភពលោក ហើយបើតាម គេហទំព័រ Phizer ឲ្យដឹងថាថ្នាំវីយ៉ាក្រា ៩គ្រាប់លក់ដាច់រៀងរាល់វិនាទីទូទាំងពិភពលោក។ បន្ទាប់ពីលេបហើយ វីយ៉ាក្រានឹងជួយបង្កើននូវ នីទ្រីក អុកស៊ីត (Nitric Oxide) ដែលជាឧស្ម័នម៉្យាង ក្នុងខួរក្បាលដែលបញ្ជាលើការដំឡើងរឹងនៃលិង្គ។ ថ្នាំនេះ អាចមានប្រសិទ្ធភាពរហូតដល់ ៤ម៉ោង ប៉ុន្តែមិនមានន័យថា មានសមត្ថភាពតតាំង នៅលើគ្រែរហូតដល់បួនម៉ោងពេញនោះទេ គ្រាន់តែ៤ ម៉ោងនេះ អ្នកនៅមានអារម្មណ៍ពេញលេញក្នុងការបង្កាត់ភ្លើងស្នេហ៍បានជាថ្មី។
ទន្ទឹមនឹងប្រសិទ្ធភាពរបស់វីយ៉ាក្រា ត្រូវសម្លឹងមើលពីផលប៉ះពាល់របស់ថ្នាំនេះផងដែរ។ ថ្នាំប្រភេទនេះមិនមានប្រសិទ្ធភាពគ្រប់បុរសនោះទេ ដោយឡែកបុរសដែលមានបញ្ហាសរីរាង្គកាយធ្ងន់ធ្ងរ ការប្រើវីយ៉ាក្រាគឺមិនមានប្រសិទ្ធភាពនោះឡើយ។ ហើយមនុស្សដែលមានបញ្ហាសរសៃឈាមបេះដូង ថ្នាំវីយ៉ាក្រាអាចផ្ដល់ផលប៉ះពាល់ដល់សុខភាព ហើយបើយោងតាមគេហទំព័រ Pfizer ផលប៉ះពាល់ដោយវីយ៉ាក្រានោះមានដូចជា ឈឺក្បាល មុខឡើងក្រហម និងឈឺក្រពះជាដើម។ មួយចំនួនទៀតមានអាការៈដូចជាស្រវាំងភ្នែក និងចាញ់ពន្លឺដែលអាការៈនេះមានភាគតិចប៉ុណ្ណោះ។
ដូច្នេះមុននឹងសម្រេចចិត្តប្រើវីយ៉ាក្រាដើម្បីជំនួយសមត្ថភាពផ្លូវភេទ អ្នកត្រូវពិគ្រោះជាមុនឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ៕
រូបថត៖ បរទេស
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.