ភ្នំពេញៈ នៅថ្ងៃទី៣១ ខែមករាឆ្នាំ២០១២ អាជ្ញាធរប្រេងកាតកម្ពុជា និងក្រុមហ៊ុន បរទេសចំនួន២ គឺមានក្រុម JOGMEC និងក្រុមហ៊ុន MOECO មកពីប្រទេសជប៉ុន បានបើកការដ្ឋាន ដើម្បីសិក្សាស្រាវជ្រាវ លើស៊ីស្មិក (Seismic) ឲ្យបានជោគជ័យឬទិន្នន័យ ប្រេងកាត ក្នុងដែនគោកប្លុក១៧ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប មានទំហំដីចំនួន៦.៥០០ គីឡូម៉ែត្រការ៉េ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានធ្វើបទបង្ហាញ ដល់អ្នកសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រីថា ពិធីក្រុងពលី នៃការស៊ើបអង្កេត ស៊ីស្មិក (Seismic) ដែលប្រព្រឹត្តឡើង នៅក្រុងត្បែងមានជ័យ ខេត្តព្រះវិហារនេះ គឺជាការសិក្សាមួយ ដើម្បីស៊ើបអង្កេត និងរិះរកវិធីសាស្រ្ត នៃការសិក្សាស្វែងរកប្រេងកាត ក្នុងដំណាក់កាលដំបូង របស់តំបន់នេះ។
លោកផៃ ស៊ីផានបានបន្តទៀតថា ការសិក្សានេះផងដែរ គឺជាការថតនូវរលករំញ័រ ដើម្បីទទួលបាននូវទិន្នន័យមួយសម្រាប់យកទៅធ្វើការវិភាគ បកស្រាយស្វែងយល់អំពីលក្ខណៈ ស្រទាប់ដីនៅខាងក្រោមន
លោក ផៃ ស៊ីផាន បានបន្តថា ភោគផលដែលបានមកពីប្រេងនោះ នឹងយកទៅចូលទៅក្នុងគម្រោងដែល ប្រជាជាតិមាន រួចស្រេច ដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យសន្តិសុខសង្គម ដែលជាទិសដៅ នៃការអភិវឌ្ឍន៍ ដែលស្ថិត នៅក្រោមការគ្រប់គ្រង របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមែនជាបណ្តាសារប្រេងនោះទេ។
អនុប្រធានអាជ្ញាធរប្រេងកាតកម្ពុជាលោក ហូ វិចិត្រ ថ្លែងថាពិធីក្រុងពាលីបើកការដ្ឋាន សិក្សាអង្កេត ស៊ីស្មិក (Seismic) នេះគឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ ថែមទៀត នូវភាពជោគជ័យនិងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ ចំពោះការទាក់ទាញវិនិយោគិន បរទេស ឲ្យមកវិនិយោគនៅ ស្រុកខ្មែរ ដើម្បីប្តូរយកនូវដំណើរការសេដ្ឋកិច្ចខ្ពស់ បង្កើនការងារជូនដល់ប្រជាពលរដ្ឋ និងឈានទៅដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានោះ។
លោកហូ វិចិត្រ បានបន្តថាចំពោះការស៊ើបអង្កេតនិងបើកការដ្ឋាន ស៊ីស្មិក (Seismic) នេះគឺមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ ហើយក៏វាមិនបង្កភាពភ័យខ្លាចដល់វិស័យទេសចរណ៍ នៅក្នុងតំបន់ប្លុក១៧នេះផងដែរ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.