បន្ទាប់ពីពិសោធខួរក្បាលរួច លទ្ធផលបានបង្ហាញថា មនុស្សពេញវ័យដែលប្រើប្រាស់ផលិតផលធ្វើពីទឹកដោះគោយ៉ាងតិច៥ទៅ៦ដងក្នុងមួយសប្តាហ៍ ការចងចាំរបស់គេល្អគ្រាន់បើច្រើនជាងអ្នកដែលកម្រ ឬមិនដែលទទួលទានទឹកដោះគោសោះ ។ ឥទ្ធិពលនេះត្រូវបានក្រុមអ្នកស្រាវជ្រាវគិតថា ព្រោះតែក្នុងទឹកដោះគោសំបូរដោយម៉ាញេស្យូមដែលអាចជួយទប់ស្កាត់ការភ្លេចភ្លាំង។
លើសពីនេះទៀតក្រុមអ្នកស្រាវជ្រាវដដែលយល់ថា ទឹកដោះគោប្រហែលជាអាចជួយការពារទប់ស្កាត់នឹងជំងឺបេះដូងនិងការឡើងឈាមបាន។ ប៉ុន្តែត្រង់ចំណុចនេះ មានការជំទាស់ពីក្រុមអ្នកជំនាញមួយចំនួនដែលអះអាងផ្ទុយស្រឡះពីគ្នា ។ ទោះជាយ៉ាងណាក្តីអំណះអំណាងក្នុងព្រឹត្តិប័ត្រ International Dairy Journal ដែលថា ទឹកដោះគោមានអត្ថប្រយោជន៍ជួយផ្តល់ថាមពលដល់ខួរក្បាលគឺជាការពិត ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.