BMW 650i Gran Coupe ម៉ូដែល​ឆ្នាំ ២០១៣

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • BMW ជា​ម៉ាក​រថយន្ត​ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​មាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​ទាំង​រូបរាង ការ​រចនា និង​ការ​បំពាក់​នូវ​គ្រឿង​បច្ចេកវិទ្យា​ទំនើបៗ​គ្មាន​គូ​ប្រៀប។
    ពេល​នេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ក្រឡេក​មើល​ម៉ូដែល​រថយន្ត​ស៊េរី​ឆ្នាំ ២០១៣ BMW 650i Gran Coupe ដែល​ជា​ស្នាដៃ​ផលិត​ចុងក្រោយ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អាល្លឺម៉ង់​ ​ថា​តើ​វា​មាន​លក្ខណៈ​ពិសេស​ និង​រូប​រាង​គួរ​ឲ្យ​ទាក់ទាញ​យ៉ាង​ណា​ខ្លះ​ដែរ!


    BMW 650i Gran Coupe ជា​ប្រភេទ​រថយន្ត Coupe បែប​ស្ព័រ​ដ៏​ទំនើប​ដែល​មាន​លក្ខណៈ​ពិសេស​មិន​ចាញ់​រថយន្ត​ម៉ូដែល​ផ្សេង​ទៀត​ក្នុង​ខ្សែ​ស្រឡាយ BMW 6 Series នោះ​ទេ។ រថយន្ត​ប្រភេទ​នេះ​បំពាក់​មក​ជាមួយ​ម៉ាស៊ីន​ V8 ចំណុះ ៤,៤ លីត្រ ដែល​អាច​ផលិត​ថាមពល​បាន ៤៤៥ សេះ និង​កម្លាំង​រមូល ៤៨០ ផោន-ហ្វីត ក្នុង​បែប​ផែន ២០០០​ជុំ/វិនាទី។ ជាមួយ​គ្នា​នេះ​ដែរ BMW 650i Gran Coupe មាន​ល្បឿន​អតិបរមា ២៥០ គ.ម/ម៉ និង​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី ០-៩៦គម/ម៉ ដោយ​ប្រើ​រយៈ​ពេល ៤,៦ វិនាទី។
    អ្វី​ដែល​កាន់​តែ​ពិសេស ក្រៅ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​នោះ​វា​ក៏​បាន​បំពាក់​កម្មវិធី​កម្សាន្ត ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ផ្ដល់​សុវត្ថិភាព​ ភាព​រីករាយនិង​ទំនុក​ចិត្ត​សម្រាប់​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ។

    ប្រភព៖ Thesupercar



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.