ភ្នំពេញ ៖ ប្រធានយកដ្ឋាន ចារកិច្ចក្រសួង ការពារជាតិ លោក ឧត្តមសេនីយ៍ មល់ រឿប បានទទួលមរណភាព ក្នុងវ័យជាង៦០ឆ្នាំ ដោយសាររោគាពាធ ក្នុងមន្ទីរ ពេទ្យកាល់ម៉ែត នៅម៉ោង ៥ ព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ នេះ ។
ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា លោកឧត្តមសេនីយ៍ មល់ រឿប មានជំងឺទឹកនោម ផ្អែម និងជំងឺបេះដូង ។
សពរបស់លោក ឧត្តមសេនីយ៍ មល់ រឿប ត្រូវបានតម្កល់ទុក នៅនាយកដ្ឋានចារកិច្ច តាមបណ្ដោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បី រង់ចាំសាច់ញាតិបងប្អូន និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមគោរពវិញ្ញាណក្ខន្ធ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.