ភ្នំពេញ៖ ក្រុមចោរឆក់ និងប្លន់យ៉ាង សកម្មនៅ ក្នុងរាជធានីភ្នំពេញ ចំនួន ៤នាក់ ក្នុងមានមេខ្លោងម្នាក់ ត្រូវបាន កម្លាំងនគរបាល ខណ្ឌទួលគោក ដឹកនាំដោយ លោកអធិការនគរបាលខណ្ឌ ហួត ចាន់យ៉ារ៉ាន់ ចាប់បានជា បន្តបន្ទាប់ កាលពីលា្ងច ថ្ងៃទី២៩ ខែមករា និងរសៀលថ្ងៃទី៣០ ខែមករានេះ។
យោងតាមមន្រ្តីនគរបាល ខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងចំណោមក្រុមចោរឆក់ និងប្លន់ទំាំងនោះ មានម្នាក់គឺជាជន ដៃដល់ ដែលបានបាញ់ ជនរងគ្រោះ នៅផ្សារទួលគោក កាលពីថ្ងៃទី ២៥ ខែមករា ។ មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួនកាល ពីល្ងាចថ្ងៃទី២៩ ខែមករា នៅម្តុំវត្តនាគវ័ន្ត និងពីរនាក់ទៀត ត្រូវបានចាប់ខ្លួន នៅផ្សារទួលគោក។
មន្រ្តីនគរបាលរូបនេះ បានបន្តថា ជនសង្ស័យទាំង ៤នាក់ រួមមាន ទី១ ឈ្មោះ ហេង បញ្ញា អាយុ២១ ឆ្នាំ ជាមេខ្លោង ទី២ ជាស្រីស្នេហ៍ មានឈ្មោះ ស្រីលក្ខណ៍ មានអាយុ ប្រហែល២០ឆ្នាំ ទី៣មានឈ្មោះ ស រស្មី និងទី៤គឺជាជនដៃដល់បាញ់ ជនរងគ្រោះនៅ ផ្សារទួលគោក កាលពីថ្ងៃទី២៥ ខែមករា មិនទាន់ត្រូវស្គាល់ អត្តសញ្ញាណនៅឡើយទេ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះ សមត្ថកិច្ចបានរឹប អូសកាំភ្លើងមួយ ដើមម៉ាកកា៥៤ ម៉ូតូចំនួនពីរគ្រឿង និងសម្ភារៈមួយចំនួនទៀត។
ទាក់ទិននឹងការចាប់បាន ក្រុមចោរប្លន់ទាំង៤ នាក់ ដែល ធ្វើសកម្មភាព យ៉ាងសកម្មនៅ រាជធានីភ្នំពេញខាងលើនេះ លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌទួលគោក នឹងធ្វើសន្និសីទកាសែត បង្ហាញមុនជនសង្ស័យ ទាំងអស់នេះ នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.